ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ​៣​នាក់ ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ ​(​ប្រើ​ជើង​ធាក់​ផ្តួល​យក​ម៉ូតូ​)​ នៅ ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖​ ជនសង្ស័យ​៣​នាក់​ ក្នុង​ចំណោម​៥​នាក់​ ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ឃាត់ខ្លួន​ កាលពី​ថ្ងៃ​ទី​០៦-១១-២០២១​ វេលា​ម៉ោង​១៧​និង​៣០​នាទី​ ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ប្រើ​ជើង​ធាក់​ផ្តួល​យក​ម៉ូតូ​)​ នៅ​ចំណុច​មុខ​ស្ថានីយ៍​ ប្រេង​តេ​លា​ ផ្លូវ​២០១១​ ភូមិ​គោក​ឃ្លាង​ សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែន​សុខ​ ។​

​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ ដោយ​ពួក​គេ​បាន​ធ្វើ​សកម្មភាព​កាលពី​ថ្ងៃ​ទី​០៥-១១-២០២១​ វេលា​ម៉ោង​០០​និង​៣១​នាទី​ ។​

​ជនសង្ស័យ​ទាំង​៣​នាក់​រួម​មាន៖

​ ១-​ឈ្មោះ​ ដួង​ ដុល្លា​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​គ្មាន​ ស្នាក់​នៅផ្ទះ​សង់​ថ្មី​ ផ្លូវ​បេតុង​ ភូមិ​ចុង​ថ្នល់​ខាងលិច​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ (​មាន​សារធាតុ​ញៀន​)​ ,

២-​ឈ្មោះ​ សុខ​ សុវណ្ណ​បញ្ញា​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​គ្មាន​ ស្នាក់​នៅផ្ទះ​សង់​ថ្មី​ ផ្លូវ​បេតុង​ ភូមិ​ចុង​ថ្នល់​ខាងលិច​ សង្កាត់​ ទឹកថ្លា​ ខណ្ឌ​ សែន​សុខ​ (​មាន​សារធាតុ​ញៀន​)​

៣-​ឈ្មោះ​ ត្រ​ម៉ុ​ជ​ វ​ណ្ណះ​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​គ្មាន​ ស្នាក់​នៅ​ បន្ទប់​ជួល​ ផ្លូវ​បេតុង​ ភូមិ​ចុង​ថ្នល់​ខាងលិច​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ (​មាន​សារធាតុ​ញៀន​)​ ។​

​រីឯ​ជនសង្ស័យ​២​នាក់​ ដែល​គេច​រត់​ខ្លួន​ ២​នាក់​ មាន (​១-​ឈ្មោះ​សេង​ និង​២-​ឈ្មោះ​លី​ន​)​ មធ្យោបាយ​ម៉ូតូ​ ០២​គ្រឿង​ ។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ បក្ខពួក​កំពុង​គេចខ្លួន​ បាន​ធ្វើ​សកម្មភាព​ធាក់​ផ្តួល​ប្លន់​យក​ម៉ូតូ​០១​គ្រឿង​ ម៉ាក​ស្កុប​ពី​ ពណ៌​ស​ ផលិត​ឆ្នាំ​២០១៨​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1GR-7829​ របស់​ជន​រង​គ្រោះ​ឈ្មោះ​ ចាន់​ នី​តា​ ភេទ​ស្រី​ អាយុ​២៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​លក់ដូរ​ ស្នាក់​នៅ​ បន្ទប់​ជួល​ ផ្លូវ​បេតុង​ ភូមិ​គោក​ឃ្លាង​ សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែន​សុខ​ ។​

​សម្ភារ​បាត់បង់​ ម៉ូតូ​០១​គ្រឿង​ ម៉ាក​ស្កុប​ពី​ ពណ៌​ស​ ផលិត​ឆ្នាំ​២០១៨​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1GR-7829​ របស់​ជន​រង​គ្រោះ​ ,​ សម្ភារ​ន្ស​ល់​ទុក​ម៉ូតូ​០១​គ្រឿង​ ម៉ាក​សេ​១២៥​ ពណ៌​ខ្មៅ​ ផលិត​ឆ្នាំ​២០១៩​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1C0-2149​ របស់​ជនសង្ស័យ​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការ​ ដ្ឋា​ន​នគរបាល​ខណ្ឌ​សែន​សុខ​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕​

 

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

មតិយោបល់