ព័ត៌មានជាតិ

រន្ធត់ទាំងមេឃមិនទាន់ភ្លឺ! ប្រទះឃើញបុរសម្នាក់ ចង.សម្លាប់ខ្លួន នៅបង្កាន់ដៃដែកមាត់ទន្លេ សង្ស័យជាជនជាតិចិន

ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់ បានចង.កសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៣និង៣០នាទីជិតភ្លឺ ឈានចូលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចមុខហាងដឹ ស៊ុ ស៊ុបារ តាមបណ្តោយផ្លូវមាត់ទន្លេ ស្ថិតនៅក្នុងភូមិ២ ក្រុម១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សាកសពមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ តែបើតាមសម្តីសមត្ថកិច្ច បានឲ្យដឹងថា ជាជនជាតិចិន វ័យប្រហែលជាង៥០ឆ្នាំ។

ប្រភពព័ត៌មានពីប្អូនប្រុស២នាក់ បានឲ្យដឹងថា មុនដំបូងពួកគាត់ បានមកអង្គុយលេង នៅមាត់ទន្លេមួយសន្ទុះធំ ក៏ងើបទៅនោម ស្រាប់តែឃើញសពបុរសខាងលើចង.កសម្លាប់ខ្លួន ដោយខ្សែពួរមិនដឹងតាំងពីពេលណាមកទេ ទើបពួកគាត់ក៏រត់ទៅប្រាប់សមត្ថកិច្ច ចុះមកដល់កន្លែងកើតហេតុ។

ប្រភពដដែលបន្តថា តាំងពីព្រលប់មកម្ល៉េះ ពួកគាត់បានឃើញជនរងគ្រោះ ជិះកង់បីមានកាន់ខ្សែពួរ នៅនិងដៃចុះពីលើកង់បី មិនឲ្យលុយគេទៀត ស្រាប់តែដល់ម៉ោងកើតហេតុ ក៏ឃើញចង.កបែបនេះតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទង់ទៅជំនាញ មកពិនិត្យនៅពេលព្រឹក ទោះជាយ៉ាងណា យើងមិនទាន់ដឹងថាតើការចងកសម្លាប់ខ្លួនខាងលើ ជាអត្តឃាត ឬជាឃាតកម្មនោះទេ៕

មតិយោបល់