ពោធិ៍សាត់ៈ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១២ និង៣០នាទី មានករណីសិស្សសាលាស្រីចំនួន០៣នាក់ បន្ទាប់ពីស្ទូងស្រូវរួច ក៏បានបបួលគ្នាទៅចុះលេងទឹកស្រះមួយកន្លែង បណ្តាលឲ្យលង់ទឹកស្លាប់ម្នាក់ នៅត្រង់ចំណុចទឹកស្រះរបស់ឈ្មោះ សូត្រ រាជ ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្រែឫស្សី ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ជនរងគ្រោះឈ្មោះ ម៉ៅ ស្រីរ័ត្ន (ហៅ ញ៉) ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរខេត្តពោធិ៍សាត់ ។ ឪពុកឈ្មោះ សាន ម៉ៅ អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ-ម្ដាយឈ្មោះ អិន ញិល អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានកូនចំនួន០៣នាក់ ស្រី០២នាក់ ជនរងគ្រោះកូនទី១ ។
ដំណើររឿងហេតុ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១២ និង ៣០នាទី នៅពេលស្ទូងស្រូវរួច ជនរងគ្រោះក៏បានបបួលគ្នា ទៅលេងទឹកស្រះ របស់ឈ្មោះ សូត្រ រាជ ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្រែឫស្សី ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ មានគ្នា០៣នាក់៖ ១/ឈ្មោ មុំ សៀវម៉ី ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ។ ២/ឈ្មោះ សាន ស្រីនាតភេទស្រី អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខ របរសិស្ស ។ ៣/ឈ្មោះ ម៉ៅ ស្រី រ័ត្ន ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស (ជនរងគ្រោះ) ទាំង៣នាក់រស់នៅភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិសាត់ ។ ជនរងគ្រោះចុះលេងទឹកស្រះ ចុះមុនគេនៅកណ្ដាល រីឯឈ្មោះ សាន ស្រីនាត ជាអ្នកចុះនៅក្រោយ និងឈ្មោះ មុំ សៀវម៉ី ដោយបោះអាវវែងកាន់តគ្នា ហើយជនរងគ្រោះ បានស្រវេស្រវាយកដៃហែលទឹក ក៏របូតដៃពីអាវហើយជនរងគ្រោះមិនចេះហែលទឹក ចូលទៅកន្លែងដែលជ្រៅជម្រៅ៤,៥មែត្រ ក៏លង់ស្លាប់នៅកន្លែងកើតហេតុតែម្តងទៅ ។
មូលហេតុ៖ ជនរងគ្រោះចុះលេងទឹកស្រះមិនចេះហែលទឹក ។
ក្រោយការពិនិត្យសាកសពរួច បានធ្វើកំណត់ហេតុប្រគល់ ជូនក្រុមគ្រួសារជនរងគ្រោះ តាមបញ្ជារបស់ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តពោធិ៍សាត់ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៥ និង០៧នាទី ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់