ព័ត៌មានជាតិ

តាម Haaland មិនបាន Barca នឹងងាកទៅខ្សែប្រយុទ្ធវ័យក្មេងរបស់ Real Sociedad វិញ

បរទេស៖ The Sport ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្រៅតែពីកីឡាករខ្សែប្រយុទ្ធបទពិសោធជាច្រើននាក់ហើយនោះក្លឹបយក្សអេស្បាញ Bacelona ក៏កំពុងចាប់អារម្មណ៍ទៅលើកីឡាករម្នាក់របស់ក្លឹប Real Sociedad ផងដែរ។

កីឡាករវ័យក្មេង Alexander Isak មានវ័យទើបតែ២២ឆ្នាំកំពុងបានក្លាយខ្លួនជាកីឡាករគោលដៅជំនួសឲ្យកីឡាករកំពូល Erling Haaland ប៉ុន្តែមិនមែនជារឿងងាយស្រួលនោះទេពីព្រោះថាក៏កំពុងមានក្លឹបជាច្រើនតាមចែចង់ផងដែរ។

គួរឲ្យដឹងដែរថាIsak ស៊ុតបាន៨គ្រាប់មកហើយក្នុងការបង្ហាញខ្លួនទាំង២៤ដងគ្រប់ការប្រកួតរបស់ Real Sociedad ក្នុងរដូវកាលនេះប៉ុន្តែក៏កំពុងមានកុងត្រាចាស់រហូតទៅដល់ឆ្នាំ២០២៦ផងដែរ៕

មតិយោបល់