ព័ត៌មានជាតិ

សាំយ៉ុងពន្លះ រថយន្តដឹកគោនិងម៉ូតូ​ ស្លាប់និងរបួស៣នាក់ នៅតាកែវ!

តាកែវ: ​ករណីគ្រោះថ្នាក់ចរាចរណ៍​មួយបានកើតឡើង​​​ រវាងរថយន្តសាំយ៉ុង បើកបុករថយន្តកូរ៉េដឹកសត្វគោ​ ក្នុងទិសដៅបញ្រ្ចាសគ្នា រួចរថយន្តសាំយ៉ុងជ្រុលទៅប៉ះ ម៉ូតូឌ្រីមពេញទំហឹង បណ្តាលឲ្យម្ចាស់រថយន្តសាំយ៉ុងស្លាប់ ចំណែកម្ចាស់រថយន្តកូរ៉េ និងអ្នកបើកម៉ូតូឌ្រីម រងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យខេត្តតាកែវ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៥និង២២នាទីល្ងាច ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ស្ថិតលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៩៧-៩៨ ភូមិបន្ទាយ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ។

ជនរងគ្រោះមានឈ្មោះ មាស សុគា ភេទប្រុស អាយុ៨០ឆ្នាំ មុខរបរកសិករ(របួសធ្ងន់) ស្នាក់នៅភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គជ័យ ខេត្តតាកែវ បើកម៉ូតូម៉ាកឌ្រីម ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខកំពត 1E-0945។ ចំណែកជនបង្កឈ្មោះ សិដ្ឋ វិន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបើកបរ(ស្លាប់) ស្នាក់នៅភូមិត្រើយទន្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បើករថយន្តម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 1AL-4098 និងម្ចាស់រថយន្តកូរ៉េមានឈ្មោះ នាង ឆាវ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរបើកបរ(របួសធ្ងន់) ស្នាក់នៅភូមិព្រៃឈើទាល ឃុំតាសឹម ស្រុកត្រាំកក់ ខេត្តតាកែវ បើករថយន្តពណ៌ទឹកប៉ិច ពាក់ស្លាកលេខភ្នំពេញ2AG-9187។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមក​រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់​។ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់