ព័ត៌មានជាតិ

បង្រ្កាបជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីលួច និងទទួលផលចោរកម្ម

កណ្តាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃច័ន្ទ ១៣ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ មានករណីលួច នឹងទទួលផលចោរកម្មចំណុចផ្ទះរបស់ឈ្មោះស្រេង លន់ ភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ជនសង្ស័យ០៥នាក់៖
១.ឈ្មោះ ម៉ៅ ពេក ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (ប្ដីចុងរបស់ឈ្មោះស្រេង លន់) ស្នាក់នៅផ្ទះជួល(ចែអូន) សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ (គេចខ្លួន)
២.ឈ្មោះ ស្រេង លន់ ភេទស្រី អាយុ ៤០ ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅសព្វថ្ងៃ ភូមិអន្លង់ស្លែង ឃុំ សំបួរមាស ស្រុកមុខកំពូល ខេត្ត កណ្ដាល ។ ទទួលផលចោរកម្ម (ឃាត់ខ្លួន)
៣.ឈ្មោះ​ ផុន សំអូន ភេទ ស្រី អាយុ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ
ទីលំនៅសព្វថ្ងៃ ភូមិអន្លង់ស្លែង ឃុំ សំបួរមាស ស្រុកមុខកំពូល ខេត្ត កណ្ដាល ។ ទទួលផលចោរកម្ម (ឃាត់ខ្លួន)
៤.ឈ្មោះ ឆន ឆិល ភេទប្រុស អាយុ៥១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ
ទីលំនៅសព្វថ្ងៃ ភូមិអន្លង់ស្លែង ឃុំ សំបួរមាស ស្រុកមុខកំពូល ខេត្ត កណ្ដាល ។ ទទួលផលចោរកម្ម (ឃាត់ខ្លួន)
៥.ឈ្មោះ លុច លីម ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ យោធា (ពិការជើង) ទីលំនៅសព្វថ្ងៃ ភូមិអន្លង់ស្លែង ឃុំ សំបួរមាស ស្រុកមុខកំពូល ខេត្ត កណ្ដាល ។ ទទួលផលចោរកម្ម (ឃាត់ខ្លួន)៖

វត្ថុតាងចាប់យកម៉ូតូចំនួន០៦ គ្រឿង៖
១.ម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០០៥ ពាក់ផ្លាកលេខ ព្រះសីហនុ 1C-2248 ចំនួន០១គ្រឿង។
២.ម៉ូតូម៉ាកហុងដា VISTON ពណ៌ស ពាក់ផ្លាកលេខ កណ្ដាល 1L-0097 ចំនួន០២គ្រឿង។
៣.ម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០១៦ ពាក់ផ្លាកលេខ ភ្នំពេញ 1GG-2719 ចំនួន០១គ្រឿង។
៤.ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០១៦ ពាក់ផ្លាកលេខ 1O-5613 ចំនួន០១គ្រឿង។
៥.ម៉ូតូម៉ាកហុងដា (សង់ប៊ិច)C110 ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០១០ ពាក់ផ្លាកលេខភ្នំពេញ 1CB-0507 ចំនួន០១គ្រឿង។
៦.ម៉ូតូម៉ាក ស្កុបពី ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1BX-6659 ចំនួន០១គ្រឿង។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលស្រុកមុខកំពូល ៕

មតិយោបល់