ព័ត៌មានកីឡា

បើ Real មិនយក Neymar នឹងទៅ Man Utd ឬ Man City

ការផ្លាស់ទៅកាន់ក្រុម Paris Saint Germain ក្នុងតម្លៃ​កប់ពពក កាលពីរដូវក្តៅកន្លងមក នៅមិនទាន់ល្មមឲ្យ ខ្សែ​ប្រយុទ្ធប្រេស៊ីល​ Neymar ទទួលបានភាពកក់ក្តៅនៅ​ឡើយទេ ក្រោយពីលេចធ្លាយពត៌មានជាច្រើននៃការចាក​ចេញ របស់តារាកំពុងលេចធ្លោរូបនេះ ទៅកាន់ក្រុម Real Madrid ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Diario Gol បានឲ្យដឹងថា Neymar នឹងផ្លាស់ទៅកាន់ក្រុមបីសាច ក្រហម Manchester United ឬ Manchester City ប្រសិនបើក្រុម Real Madrid មិនព្រមទិញយករូបគេ​នោះ។ ប្រភពខាងលើដដែលបានឲ្យដឹងបន្ថែមទៀតថា ហេតុផលដែលនាំឲ្យ Neymar អាចមិនផ្លាស់ទៅ Real Madrid ឡើយប្រសិនបើ ក្រុមយក្សអេស្ប៉ាញមួយនេះ នៅតែរក្សាទុក Karim Benzema, Gareth Bale និង Cristiano Ronaldo នោះ។

យ៉ាងណាវិញ អ្វីដែលពិបាក​សម្រាប់ Neymar ក្នុងការផ្លាស់ទៅ Bernabeu នោះ គឺរូបគេមិនចង់ធ្វើជាស្រមោលរបស់ Ronaldo ឡើយ ព្រោះថារូបគេចាកចេញពី Barcelona ដោយសារតែការគេចចេញពី ស្រមោលរបស់ Lionel Messi ។ ក៍ប៉ុន្តែ ថ្វីបើនៅ Paris Saint Germain បានធ្វើឲ្យ Neymar ទទួលបានប្រជាប្រិយគួរឲ្យកត់​សម្គាល់ក៍ដោយ តែ Neymar ចង់ស្វែងរកទ្រនុំថ្មី ដែលប្រសើរជាងនេះ ខណៈ Real Madrid អាចជាកន្លែងប្រសើរបំផុត។

កីឡាករវ័យ ២៥ឆ្នាំរូបនេះ មិនចង់ក្លាយជាកីឡាករស្រមោលបន្តទៀត ទើបការសម្រេចមកកាន់​ Man Utd ឬ Man City នឹងក្លាយជាជម្រើសថ្មីសម្រាប់ Neymar ខណៈក្លិបអង់គ្លេសទាំង២នេះ មានប្រជាប្រិយភាពខ្លាំង និងអាចជាទ្រនុំប្រសើរជាង​ Paris Saint Germain ក៍ថាបាន ម្យ៉ាងបាល់នៅ Premier League មានប្រជាប្រិយស្រាប់។


 

មតិយោបល់