ព័ត៌មានជាតិ

​បាត់ពីផ្ទះរកមិនឃើញ ស្រាប់តែប្រទះឃើញនៅលើដើមឈើ!

ត្បូងឃ្មុំ: មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីប្រទះឃើញបុរសម្នាក់ ចងកសម្លាប់នៅលើដើមស្តៅកម្ពស់ជិត៥ម៉ែត្រ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩និង ៣០នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ នៅចំណុចត្រពាំងកំពូតពង ខាងកើតភូមិចង្គុំទី១ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ជនរងគ្រោះមានឈ្មោះ ខ្មៅ គួច ភេទប្រុស អាយុ២២ឆ្នាំ។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍បានចុះទៅកន្លែងកើតហេតុ ធ្វើកោសល្យវិច័យ រួចប្រគល់សពទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់