ព័ត៌មានជាតិ

ឃាត់ខ្លួនស្រីស្អាត បុគ្គលិកហាងហាយក្លាស់ និងបុគ្គលិកហាងម្លប់ស្បូវសៀមរាប រួមនិងបុរសម្នាក់ទៀត ពាក់ពន្ធ័នឹងគ្រឿងញៀន!

សៀមរាប: ជនសង្ស័យប្រុសស្រីចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ពន្ធ័នឹងករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ កាលពីវេលាម៉ោង៩និង១០នាទី ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្រុម៥ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀម រាប។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ខាងលើ ទី១ឈ្មោះ ភត់ សុផាត ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប , ទី២ឈ្មោះ សូ ចំប៉ា ហៅជី ភេទស្រី អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកហាងហាយក្លាស់ ស្នាក់នៅស្រុកជីក្រែង ខេត្តសៀមរាប និងទី៣ឈ្មោះ ផាន ណែត ភេទស្រី អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកហាងម្លប់ស្បូវសៀមរាប ស្នាក់នៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង ដកហូតបាន ម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន៤កញ្ចប់ ,ឧបករណ៍ប្រើប្រាស់និងសម្ភារ:វេចខ្ចប់ថ្នាំញៀនមួយចំនួន រួមនឹងទូរសព្ទដៃចំនួន១គ្រឿងផងដែរ កំពុងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់បន្តទៀត៕

មតិយោបល់