ព័ត៌មានជាតិ

រន្ធត់! ហ៊ីយ៉ាន់ដាយ កន្រ្តប់ហុងដាឌ្រីម កំពិតបុរសម្នាក់ដូចចេកចៀន

ពោធិ៍សាត់: ​​កាលពីវេលាម៉ោង​១និង៥៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍​មួយបានកើតឡើង​​​ រវាងរថយន្ត​ហ៊ីយ៉ាន់ដាយ បើកបុកជាមួយម៉ូតូឌ្រីម បណ្តាលឲ្យភាគីខាងម៉ូតូដេកស្លាប់​ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចស្ពានថ្ម ​សង្កាត់ផ្ទះស្រែ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ជនរងគ្រោះ​ពុំស្គាល់អត្តសញ្ញាណនោះទេ(ស្លាប់) ​បើកម៉ូតូម៉ាកឌ្រីម ​ពាក់ស្លាកលេខពោធិ៍សាត់ 1F-4855។ ចំណែកជនបង្កក៏មិនស្គាល់ឈ្មោះនោះដែរ ​គ្រាន់ដឹងថាភេទប្រុស អាយប្រហែល៣០ឆ្នាំ បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-6481។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមក​រក្សាទុកនៅអធិការដ្ឋាននគរបាល​ ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់​។ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់