ព័ត៌មានជាតិ

សិស្សវិទ្យាល័យចំបក់ ដួលសន្លប់ព្រឹកមិញ ពេលនេះបានធូរហើយ

ក្រចេះ: លោកអធិការស្រុកប្រសប់ បានប្រាប់ Post News ថា មានករណីសិស្សសាលាវិទ្យាល័យចំបក់ ដួលសន្លប់ម្នាក់ កាលព្រឹកថ្ងៃទី១៥ ខែមករា​ ឆ្នាំ២០១៨ ស្ថិតភូមិជ្រោយអំពិល ឃុំចំបក់ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។

ជនរងគ្រោះ ឈ្មោះ ហៀង ស្រីននិភេទស្រី អាយុ១៧ឆ្នាំ ថ្នាក់ទី១១ក ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពចំបក់។

តាមសមត្ថកិច្ច បានឲ្យដឹងថា មូលហេតុដែលនាំឲ្យដួលសន្លប់នេះ គឺដោយសារយុវតីខាងលើខ្សោយ ហើយរហូតមកទល់ពេលនេះ បានធូរស្រាលហើយ៕

មតិយោបល់