ព័ត៌មានជាតិ

រថយន្តហ្វុយហ្សូ ពន្លះម៉ូតូស្កុបពី ស្លាប់ម្នាក់យ៉ាងរន្ធត់!

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តម៉ាកហ្វុយហ្សូ ពន្លះជាមួយម៉ូតូស្កុបពី ពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទី ល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ ចន្លោះគីឡូម៉ែត្រលេខ ៤៦-៤៧ ភូមិត្រពាំងឈូក ឃុំសូនី ស្រុកបាទី ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងរវាងរថយន្តម៉ាក ហ្វុយហ្សូ ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-0266 បើកពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ក៏បានបុកជាមួយនឹងម៉ូតូម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GA-5548 ដែលកំពុងបើកបរដោយបុរសម្នាក់ ក្នុងទិសដៅស្របទិសគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មនៅនឹងកន្លែងតែម្តង។ ចំណែកអ្នកបើកបររថយន្តបង្ក បានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង នាំយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត។ ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់