ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយ ពន្លះគ្នាជា​មួយគោយន្ត របួស ៣នាក់

កំពង់ស្ពឺ: ​រថយន្តមួយគ្រឿង បានប៉ះគ្នាជាមួយ​គោយន្ត ​​រងរបួស​ធ្ងន់​ស្រាល​៣នាក់ ដែលកើតហេតុ​ កាលពី​វេលា​ម៉ោង​ ៥ និង ១៥ នាទីល្ងាច​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៨ ​នៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៨៧ និង៨៨ ត្រង់ចំណុច​ភូមិ​ទី​៥ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។​

​រថយន្ត​​បង្ក ម៉ាកហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ ភ្នំពេញ 3E-0515 ពណ៌​ខៀវ ដឹក​ខ្សាច់​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បើកក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​​មកដល់​ចំណុច​កើតហេតុ បានប៉ះគ្នា​ជាមួយ​គោយន្ត​ ក្នុងទិសដៅបញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​អ្នកជិះ​លើ​គោយន្ត​ ៣នាក់​រងរបួស​ធ្ងន់​ស្រាល​។

បច្ចុប្បន្ន ជនរងគ្រោះ ត្រូវ​បា​នប​ញ្ជូ​ន​ទៅកាន់​មន្ទីរពេទ្យ ចំណែក​គោយន្ត ​និង​រថយន្ត ត្រូវកម្លាំងជំនាញ​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់