ព័ត៌មានជាតិ

រថយន្តបែនធុនធំ បើកបុកកិនបុរសម្នាក់ ស្លាប់យ៉ាងរន្ធត់

កំពត: នៅវេលាម៉ោង៤ និង៤០នាទីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិប្រិយ៏ពី ឃុំស្រែជាខាងជើង ស្រុកដងទង់ លើផ្លូវលំគ្រួសក្រហម មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត១គ្រឿងបុកមនុស្សស្លាប់។

រថយន្តបែនធុនធំ គ្មានស្លាកលេខ បុកកិនជនវិកលចរិត មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុ ប្រមាណ ៣០ឆ្នាំជាង ដើរលើថ្នល់បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។

ភ្លាមៗនោះ អ្នកបើកបររថយន្តបង្ក បានចុះរត់គេចខ្លួនបាត់ បន្សល់រថយន្តនៅទីតាំងខាងលើ។ ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វាស់វែង រួចយករថយន្ត ទៅរក្សាទុក រង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់