កណ្ដាលៈ កាលពីវេលាម៉ោង៦ និង ១៥នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ បុរសម្នាក់បានស្លាប់ ដោយសារឆក់នឹងឧបករណ៍ឆក់ត្រីនៅចំណុចរោងលោកតា បឹងសន្ទៃ ឃុំប្រសាទ ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះ ឈ្មោះឆាំ ឆេង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរនេសាទត្រី រីឯប្រពន្ធឈ្មោះ បិន សុខវ៉េង រស់នៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
តាមសមត្ថកិច្ច បានឲ្យដឹងថា កាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ជនរងគ្រោះ បានប្រាប់ប្រពន្ធថា ទៅរកត្រី ពេលចេញទៅបានរៀបចំប្រដាប់ប្រដាលមានអាគុយ ដុំឆក់ត្រី និងខ្សែភ្លើង រួចបានចេញទៅបាត់មួយយប់ មិនឃើញត្រឡប់មកផ្ទះវិញ ទើបប្រពន្ធ និងសាច់ញាតិ បានចេញទៅរកប្តី ក៏ប្រទះឃើញ ជនរងគ្រោះ ស្លាប់នៅក្នុងទឹកក្បែទូកម្តុំរោងលោកតាបឹងសន្ទៃ កន្លែងធ្លាប់ទៅឆក់ត្រីរាល់ដង។
ក្រោយពីកម្លាំងជំនាញ បានធ្វើកោសល្យវិច័យរួច ក៏ប្រគល់សពជូនទៅក្រុមគ្រួសារជនរងគ្រោះ យកធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់