ព័ត៌មានកីឡា ព័ត៌មានជាតិ

៨ខែក្រោយឈ្នះខ្សែក្រវ៉ាត់នៅ PNN សែន រ៉ាឌី ត្រូវថៃទាត់ឲ្យខូចដៃទឹក៤

ភ្នំពេញៈ ការបង្ហាញខ្លួនលើកចុងក្រោយ កាលពីខែតុលាឆ្នាំ២០១៥ ម្ទេសខ្មាំង សែន រ៉ាឌី បានឈ្នះខ្សែក្រវ៉ាត់អមដោយទឹកប្រាក់ 10.000$ ពី PNN ហើយក៏បាត់មុខឈឹងពីពិភពប្រដាល់។ ការវិលមកជាថ្មី កាលពីម្សិលមិញនៅប៉ុស្តិ៍អប្សរា អ្នកប្រដាល់មុខស្រស់ម្នាក់នេះ បានភ្លក់រសជាតិបរាជ័យមុនទឹកទី៥ជាលើកដំបូងក្រោមថ្វីជើង អ្នកលេងរម្លងដែនពីថៃ ផុន សាវ៉ាត់។

ក្រោមក្រសែភ្នែកទស្សនិកជនជិត៥០០នាក់ នៅសង្វៀនកំបូល រ៉ាឌី មិនអាចដាក់សម្ពាធដល់ថៃខ្លាំងបានឡើយ ក្រៅតែពីធាក់តិចៗ និងអោបក្រៀកជង្គង់យកពិន្ទុតែប៉ុណ្ណោះ។ ការប្រកួតឈានដល់ទឹកទី៤ អ្នកប្រដាល់ថៃបានទាត់ចំដៃស្តាំ បណ្តាលឲ្យអ្នកប្រដាល់ខេត្តកោះកុងឈឺចាប់ និងបោះបង់ការប្រកួតកណ្តាលទី។

នេះជាបរាជ័យលើកទី២នៅកម្ពុជា របស់ម្ចាស់មេដាយវូវ៉ីណាមពិភពលោក ខណៈ៧ប្រកួតចុងក្រោយ គេមិនដែលស្គាល់ពាក្យថាចាញ់ឡើយ ហើយថែមទាំងទាត់ដៃគូថៃឲ្យខូចដៃដល់ទៅ២នាក់ថែមទៀត។ ពាក់ព័ន្ធនឹងបញ្ហានេះ ប្អូនប្រុសបង្កើតសែន រ៉ាឌី កីឡាករ សែន រ៉ាដេត ពន្យល់ថាមកពីបងប្រុសខ្លួនខានវាយយូរ ដោយសារថ្នាក់ដឹកនាំក្លឹបមិនអនុញ្ញាតិឲ្យទៅវាយប៉ុស្តិ៍ផ្សេងបាន។
ថ្ងៃជាមួយគ្នានោះ ជើងខ្លាំង យេន ឌីណា ក៏បានចាញ់ថៃដោយពិន្ទុ ខណៈ អ៊ុង វិរៈ យកឈ្នះថៃទាំងប្រផិតប្រផើយ៕

photo_2016-06-12_22-52-30photo_2016-06-12_22-52-42

https://www.youtube.com/watch?v=KkRN5uu7ueo

មតិយោបល់