ព័ត៌មានជាតិ

ហៅមកសួរចម្លើយ ករណីរំលោភក្មេងស្រី ដូចហៅមកឲ្យចងកសម្លាប់ខ្លួនចឹង

ពោធិ៍សាត់ៈ ហេតុការណ៍នេះ បានបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៨ និង១០នាទីយប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងបន្ទប់សួរចម្លើយ នៃអធិការដ្ឋាននរគបាលស្រុកកណ្តៀង ស្ថិតក្នុងភូមិបឹងក្រាញ់ ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

បុរសម្នាក់ត្រូវបានគេប្រទះឃើញ ចងកផ្ជួនិងជម្រឹងបង្អួចស្លាប់ ដោយគ្មានមូលហេតុច្បាស់លាស់ នៅក្នុងបន្ទប់សួរចម្លើយ របស់អធិការដ្ឋាននរគបាលស្រុកកណ្តៀង ខណៈដែលកម្លាំងប៉ូលិសហៅមកសួរចម្លើយ ពាក់ព័ន្ធនឹងករណីចាប់រំលោភ ។

មន្ត្រីនគរបាល នៃអធិកាដ្ឋាននរគបាលស្រុកកណ្តៀង បានប្រាប់ឲ្យដឹងថា​ បុរសដែលចងកផ្ជួនិងជម្រឹងបង្អួច ក្នុងបន្ទប់សួរចម្លើយ មានឈ្មោះ រ៉ន កាច (ហៅព្រួច) អាយុ ៣២ឆ្នាំ រស់នៅក្នុងភូមិក្បាលពាម ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ មានប្រពន្ធឈ្មោះ ជឹង សុខន (ហៅច្រឹប) អាយុ ៤១ឆ្នាំ និង មានកូនស្រីម្នាក់ អាយុ ៣ឆ្នាំ។

ប្រភពឲ្យដឹងថា មុនកើតហេតុគេឃើញកម្លាំងប៉ូលិស បានទៅចាប់ខ្លួនជនសង្ស័យ ដើម្បីយកមកសួរនាំ (ប្រភពខ្លះលើកឡើងថា កាលដែលកម្លាំងប៉ូលិសនាំខ្លួនជនសង្ស័យមកនេះ បន្ទាប់ពីទទួយពាក្យបណ្តឹងមួយច្បាប់ ថាគាត់បានរំលោភក្មេងស្រីអនីតិជនម្នាក់ នៅភូមិឃុំជាមួយគ្នា)៕

មតិយោបល់