បរទេស៖ កីឡាករខ្សែប្រយុទ្ធអន្តរជាតិមិកស៊ិក Jimenez ត្រូវបានគេដឹងថាអាចបង្ហាញខ្លួនជាលើកដំបូងវិញហើយនៅក្នុងការប្រកួត
ឲ្យក្លឹបរបស់ខ្លួននៅអង់គ្លេស Premier League នោះវិញហើយគឺជាការប្រកួតបើករដូវកាលប៉ះនឹងក្រុម Crewe Alexandra។

គួរឲ្យដឹងដែរកីឡាករ Raul Jimenez រូបនេះបានខកខានក្នុងការចូលរួមប្រកួតជាមួយនឹងឈុតធំរបស់ Wolves តាំងតែពីខែវិច្ឆិកា
មកម្ល៉េះក្រោយទទួលរងរបួសធ្ងន់ធ្ងរចំលលាក្បាលនិងថែមទាំងឈានទៅដល់ការវះកាត់ផងដែរ។

ការវិលត្រឡប់មកវិញនេះផងដែរក៏ធ្វើឡើងចំពេលមានវត្តមានរបស់គ្រូបង្វឹកថ្មីលោក Bruno Lage ដែលទើបតែបានប្រកាសមកជំនួសតំណែងរបស់លោក Nuno Espirito Santo ដែលបានសម្រេចចិត្តចាកចេញទៅធ្វើការជាមួយនឹងក្លឹបមាន់ខ្នាយមាស Spurs៕

មតិយោបល់