ភ្នំពេញៈ មុននេះបន្តិច បុរស២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងស្រ្តីម្នាក់បានរងរបួសធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីមានករណីបាញ់ប្រហារគ្នានៅក្នុងអគារមជ្ឃមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្រ្គាម ដែលមានទីតាំងនៅផ្លូវ៥៥៤ ក្នុងសង្កាត់បឹកកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា អ្នកស្លាប់នៅក្នុងអគារនោះមានចំនួន២នាក់ជាមនុស្សប្រុសដែលមានតួនាទីធំដំមានឋានៈជាឧត្តមសេនីយ៍យោធានេះបើតាមការបញ្ជាពីឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងស្ត្រីម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យព្រះកុសមៈ។
ព័ត៌លម្អិតសារព័ត៌មាន Post News នឹងផ្សាយបន្តទៀត។
មតិយោបល់