ការលេបថ្នាំតាមវេជ្ជបញ្ជារ គឺជាមធ្យាបាយដ៏ល្អបំផុតក្នុងការព្យាបាលជំងឺឲ្យឆាប់ជាសះស្បើយ។ ក៏ប៉ុន្តែស្របពេលជាមួយគ្នានេះអ្នកក៏គួរតែប្រុងប្រយ័ត្នចំពោះការទទួលទានអាហារមួយចំនួនផងដែរ ព្រោះវាអាចបង្កឲ្យថ្នាំត្រូវកាត់ន្ថយប្រទ្ធិភាព ឬស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ។
ខាងក្រោមនេះ គឺជាប្រភេទអាហារ និងថ្នាំពេទ្យដែលអ្នកគួរតែជៀសវាងប្រើប្រាស់ក្នុងពេលដំណាលគ្នា៖
ចេក និងថ្នាំបន្ថយសម្ពាធឈាម
ប្រសិនបើអ្នកកំពុងតែប្រើប្រាស់ថ្នាំកាត់បន្ថយសម្ពាធឈាម គួរតែកំណត់អាហារដែលសម្បូរជាតិប៉ូតាស្យូម។ ផ្លែចេកមាន ផ្ទុកជាតិប៉ូតាស្យូមកម្រិតខ្ពស់ នៅពេលដែលអ្នកញ៉ាំពេកអាចបណ្តោលឲ្យបេះដូងលោតញាប់ និងបង្កើនភាពញ័រក្នុងដើមទ្រូង។
គ្រឿងស្រវឹង និងថ្នាំបំបាត់ការឈឺចាប់
ប្រសិនបើអ្នកប្រើប្រឆាំងបំបាត់ការឈឺចាប់ណាមួយ គួរតែនៅឲ្យឆ្ងាយពីគ្រឿងស្រវឹងបណ្តោះអាសន្នសិន។ បើពុំដូច្នោះទេ ថ្លើមនឹងត្រូវធ្វើការហួសប្រមាណ ដែលបណ្តោលឲ្យមានការខូចខាតកាន់តែធ្ងន់ធ្ងរទៅថ្ងៃក្រោយ។
ទឹកដោះគោ និងថ្នាំអង់ទីប៊ីយោទិក
ពពួកថ្នាំអង់ទីប៊ីយោទិកគួរតែលេបមុនពេលញ៉ាំអាហាររយៈពេល ១ ឬ ២ម៉ោង ហើយក៏ពុំគួរទទួលទានដំណាលគ្នាជាមួយនឹងទឹកដោះគោដែរ។ ប្រសិនបើអ្នកទទួលទានផលិតផលទឹកដោះគោ និងថ្នាំនេះជាមួយគ្នា វានឹងកាត់បន្ថយប្រសិទ្ធភាពនៃការសម្លាប់បាក់តេរីនៅក្នុងខ្លួន។
ក្រូចថ្លុង និងថ្នាំបន្ថយខ្លាញ់ក្នុងឈាម
ក្រូចថ្លុងមានផ្ទុកសារធាតុសកម្មដែលអាចទប់ស្តាត់សមត្ថភាពរាងកាយក្នុងការស្រូបយកជាតិថ្នាំ។ ដូច្នេះ យកល្អដើម្បីឲ្យរាងកាយអាចស្រូបយកជាតិថ្នាំបានត្រឹមត្រូវ និងមានប្រសិទ្ធភាព គួរតែជៀសវាងផ្លែឈើមួយប្រភេទនេះ។
ក្រូចឆ្មារ និងថ្នាំក្អក
ប្រសិនបើអ្នកកំពុងតែប្រើប្រាសថ្នាំក្អក គួរចងចាំថា មិនត្រូវទទួលទានផ្លែឈើដែលសម្បូរជាតិអាស៊ីតឡើយ។ ជាពិសេសអាស៊ីតនៅក្នុងក្រូចឆ្មារ អាចធ្វើឲ្យអ្នកមានអារម្មណ៍ងងុយគេងខ្លាំង និងមមើមមាយផ្តេសផ្តាស៕
ប្រភព៖ soha
មតិយោបល់