កែបៈ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅម៉ោង៨និង៣០នាទីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប ដោយមានការចូលរួមពីលោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប ព្រមទាំងឧត្តមសេនីយ៍ មេបញ្ជាការរង ស្នងការ អស់លោក មន្ត្រីរាជការជុំវិញខេត្ត នាយទាហាននៃកងរាជអាវុធហត្តខេត្ត ជាច្រើនរូបផងដែរ។
យោងតាមប្រកាសរបស់ក្រសួងការពារជាតិលេខៈ២៥៣ តត ០៩១៦ ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពីការតែងតាំងផ្លាស់ប្តូរមុខងារ នាយទាហាន បានសម្រេចតែងតាំងផ្លាស់ប្តូរមុខងារ នាយទាហាននៃកងយោធពលខេមរភូមិន្ទ ដែលមានរាយនាមដូចខាងក្រោម៖
ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប ត្រូវបានផ្លាស់ប្ដូរទៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់។
ឧត្តមសេនីយ៍ត្រី ខេន ទីតូ មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ត្រូវបានផ្លាស់ប្ដូរជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប៕
មតិយោបល់