ព័ត៌មានបច្ចេកវិទ្យា

រូបថតចម្លែកៗបំផុត ១៧ សន្លឹក ផ្តិតនៅពិព័រណ៍ CES ២០១៨

ពិព័រណ៍ផលិតផលអេឡិចត្រូនិក CES ដែលរៀបចំឡើងរៀងរាល់ដើមឆ្នាំ នាទីក្រុង Las Vegas តែងពាំនាំមកនូវការតាំងបង្ហាញផលិតផលបច្ចេកវិទ្យាអេឡិច​ត្រូ​និច​ថ្មីៗ និងប្លែកៗជាច្រើន មកពីជុំវិញពិភពលោក។ ក្នុងឆ្នាំនេះ គេឃើញមានផលិតផលចំឡែកប្លែកពីគេបំផុតចំនួន ១៧ ដែល​ Business Insider បានផ្តិតយកមកបង្ហាញ ហើយ Post Tech ក៏សូមលើកមកចែកចាយបន្តដូចខាងក្រោម៖

១- ទាសករមនុស្សយន្ត ត្រូវបានដាក់តាំងឡើងដើម្បីឃោសនាភាពយន្តបែបវិទ្យាសាស្រ្ត រឿង Altered Carbon របស់ Netflix

២- ធីតាស្រារបស់ Aureole យោងដោយខ្សែរ៉តឡើងលើប៉មខ្យល់នៅឯសណ្ឋាគារ និងកាស៊ីណូ Mandalay Bay

៣- មនុស្សយន្តស្រ្តីរាំតោងបង្គោល បង្កើតឡើងដោយសិល្បករអង់គ្លេស Giles Waller បង្ហាញសមត្ថភាពក្បាច់រាំនៅឯក្លិបសុភាពបុរសមួយកន្លែង

៤- ភ្ញៀវម្នាក់សាកល្បងជិះកៅអីវិល Flying Dino និងពាក់វ៉ែនតា VR របស់ក្រុមហ៊ុន Samsung

៥- តំណាងក្រុមហ៊ុន Aeolus កញ្ញា Cindy Ferda អង្អុលបង្ហាញសមត្ថភាពមនុស្សយន្ត Aeolus Robot

៦- ទាសករមនុស្សម្នាក់ក្នុងឥរិយាបថដេកអង្កុញជើងក្នុងស្បោងផ្លាស្ទិកដើម្បីផ្សព្វផ្សាយភាពយន្តបែបវិទ្យាសាស្រ្ត រឿង Altered Carbon ឱ្យក្រុមហ៊ុន Netflix

៧- រូបលោក Donald Trump មួយកំណាត់ខ្លួន បោះពុម្ពចេញពីម៉ាស៊ីនបោះពុម្ព 3D តាំងជាមួយវត្ថុផ្សេងៗ

៨- ភ្ញៀវម្នាក់សំឡឹងមើលរ៉ូបូតអានសៀវភៅដ៏គួរឱ្យស្រឡាញ់ឈ្មោះ Luka ដាក់តាំងនៅធ្នើជាថ្នាក់ៗ

៩- រ៉ូបូតវៃឆ្លាតម្នាក់ ប្រកួតល្បែងអុកឈ្មោះ Scrabble ជាមួយមនុស្ស នៅស្តង់របស់វិទ្យាស្ថានស្រាវជ្រាវបច្ចេកវិទ្យាឧស្សាហកម្ម

១០- ភ្ញៀវអង្គុយសាកល្បងក្នុងតង់គំរូតំណាងរថយន្តបើកបរស្វ័យប្រវត្តិនៅឯស្តង់ក្រុមហ៊ុន Intel

១១- ភ្ញៀវសាកល្បងកៅអីម៉ាស្សាថ្មីម៉ូឌែល MAJ7 របស់ក្រុមហ៊ុន Panasonic

១២-ស្រ្តីម្នាក់បង្ហាញពីពោងខ្យល់ Hip’Air របស់ក្រុមហ៊ុន Helite រចនាឡើងសម្រាប់ការពារសុវត្ថិភាពមនុស្សចាស់

១៣- បុគ្គលិកម្នាក់សម្អាតយាន្តគំរូសម្រាប់ថ្ងៃអនាគត Smart Vision EQ

១៤- ស្ថាបនិកក្រុមហ៊ុន FoldiMate លោក Gal Rozov បង្ហាញថតម៉ាស៊ីនបត់សម្លៀកបំពាក់យន្ត FoldiMate ដែលអាចបត់សម្លៀកបំពាក់ពេញមួយថតដោយប្រើពេលមិនដល់ ៤ នាទី

១៥- លោកស្រី Loretta Wang រង់ចាំឱ្យគេថតរូបនៅឯស្តង់ Polaroid

១៦- ភ្ញៀវសាកល្បងជិះក្តាររំញ័រ និងពាក់វ៉ែនតា Gear VR នៅស្តង់ក្រុមហ៊ុន Samsung

១៧- លោកស្រី Soyoung Han សំឡឹងមើលការតាំងបង្ហាញអំពូលតំណាងឱ្យអេក្រង់ទូរទស្សន៍ LG ខ្នាត Super UHD ផលិតឡើងតាមបច្ចេកវិទ្យា Nano Cell Display

មតិយោបល់