ក្នុងពិធីមង្គលការរបស់តារាសម្ដែងអ្នកនាង ចរិយា ពេជ្រ មានការបង្ហើបថានាងទទួលបានកាដូពីស្វាមីដែលជាអណិកជនមកពីប្រទេសអូស្រ្តាលីជាគ្រឿងពេជ្រមួយឈុត ដោយមិនទាន់រាប់បញ្ចូលខ្សែកផង គឺអ្នកដឹងញាក់សាច់ទៅហើយ ដោយសារតែចិញ្ចៀន និងកងដៃពេជ្រ ដែលនាងបានទទួលនោះ គ្រាន់តែជាចំណែកមួយក្នុងចំណោមបណ្ណាការដែលនាងទទួលបានពីស្វាមីក្នុងថ្ងៃមង្គលការ។ អ្វីដែលគេកាន់តែចាប់អារម្មណ៍ទៅទៀត គឺអ្នកទាំងពីរតស៊ូស្រឡាញ់មិនតិចជាង៥ឆ្នាំនោះឡើយទម្រាំរៀបការ ខណៈដែលស្វាមីរបស់អ្នកនាងក៏ប្រកាសឡើងចុះ ឬអាចមករស់នៅស្រុកខ្មែរតាមនាងក៏បាន បើនាងនៅមិនចង់ឃ្លាតឆ្ងាយពីគ្រួសារ និងស្រុកកំណើត។
ប្រភពផ្លូវការបានអះអាងថា ក្នុងថ្ងៃមង្គលការលោក ជា ចឺម ជាស្វាមី និងជាអណិកជនអូស្រ្តាលី បានប្រគល់គ្រឿងពេជ្រអោយនាងតម្លៃដល់ម៉ឺនដុល្លារតែម្ដង ដោយលោកបានទិញចិញ្ចៀនពេជ្រ និងកងដៃពេជ្រ អោយតារាសម្ដែងអ្នកនាង ចរិយា ពេជ្រ ជាភរិយារហូតដល់ជាង៣ម៉ឺនដុល្លារ ដោយមិនទាន់បញ្ចូលថវិកាបណ្ណាការសម្រាប់រៀបចំមង្គលការ និងថវិកាដែលលោកបានផ្ដល់អោយនាងលើផ្នែកផ្សេងដល់តម្លៃខ្ទង់ម៉ឺនដុល្លារនោះផង។ យ៉ាងណាមិញតារាសម្ដែង អ្នកនាង ចរិយា ពេជ្រ បានអះអាងថា អ្នកនាងមិនចាប់អារម្មណ៍ចំពោះបណ្ណាការដ៏ច្រើនរបស់ស្វាមីនោះទេ ដោយអ្នកនាងប្រាប់ថាហេតុផលដែលអ្នកនាងសម្រេចចិត្តរៀបការជាមួយគឺដោយសារតែលោកជាបុរសដែលមានចិត្តធ្ងន់ ស្រឡាញ់នាងស្មោះ និងអោយតម្លៃអ្នកនាងដែលជាតារាសិល្បៈប៉ុណ្ណោះ។ អ្នកនាងបានថ្លែងក្នុងថ្ងៃរៀបការថា លោកជា ចឺម កំលោះចាស់អណិកជនអូស្រ្តាលីពិតជាចងដៃនាងដោយចិញ្ចៀន និងកងដៃពេជ្រតម្លៃជាង៣ម៉ឺនដុល្លារប្រាកដមែន ប៉ុន្តែអ្នកនាងថាអ្វីដែលធ្វើអោយអ្នកនាងរំភើបចិត្តមិនមែនដោយសារគ្រឿងពេជ្រ និងបណ្ណាការច្រើនម៉ឺនដុល្លារផ្សេងទៀតដែលលោកផ្ដល់អោយនោះទេ ពោលគឺទឹកចិត្ត និងក្ដីអាណិតរបស់លោកដែលអ្នកនាងបានស្គាល់តាំងពី៥ឆ្នាំមុនប៉ុណ្ណោះ។ អ្នកនាងថារវាងអ្នកនាង ស្វាមីស្គាល់ច្រើនឆ្នាំខ្លាំងណាស់ ដោយក្នុងរយៈពេលស្គាល់គ្នាតាំងពីតាមឆាតរហូតជួបផ្ទាល់ គឺលោកផ្ដល់តម្លៃអោយអ្នកនាងមិនគួរជឿ ក្នុងនោះអ្នកនាងប្រកាសថារំភើបជាងគេគឺពេលដែលលោកចូលស្ដីដណ្ដឹង និងអោយតម្លៃអ្នកនាងតាមរយៈមង្គលការដែលធ្វើអោយអ្នកនាងបានទទួលផ្កាស្លាដូចនារីទាំំងពួង។ អ្នកនាងគ្រឿងពេជ្រ និងលុយកាក់គឺជារឿងសំខាន់របស់នារីភាគច្រើន ប៉ុន្តែបើគ្មានចិត្តស្មោះ គ្មានការអោយតម្លៃ និងគ្មានការស្រឡាញ់អ្នកនាងនោះទេ ក៏អ្នកនាងមិនចង់បានដែរ។ អ្នកនាងថាបុរសស្វាមី គឺជារឿងបុរសល្អ ដោយអ្នកនាងស្រឡាញ់ហើយស្មោះចំពោះលោកមិនអោយចាញ់ក្ដីស្រឡាញ់ដែលលោកផ្ដល់អោយនោះឡើយ។
លោកជា ចឹម ជាស្វាមីនិយាយថាលោកមិនទាន់រត់ការយកអ្នកនាងទៅរស់នៅប្រទេសអូស្ត្រាលីនោះទេ ប៉ុន្តែបើអ្នកនាងចង់ទៅពេលណាគឺលោកធានាថានឹងបានទៅភ្លាម។ លោកក៏ប្រកាសនឹងឡើងចុះស្រុកខ្មែរ ឬអាចមកនៅស្រុកខ្មែរតែម្ដង ប្រសិនបើភរិយាមិនចង់ទៅរស់នៅប្រទេសអូស្រ្តាលី។ ក្រោយថ្ងៃរៀបការលោកថានឹងដឹកដៃ ចរិយា ពេជ្រ ទៅកម្សាន្តនៅប្រទេសជប៉ុន៥ថ្ងៃ ដោយលោកក៏នឹងពេញចិត្តបើកអាជីវកម្មអោយអ្នកនាងបន្ថែមពីលើមុខជំនួញបើកហាងលក់ផលិតផលថែរក្សាសម្រស់ដែលទើបដំណើរការផងដែរ។ ក្រៅពីគ្រឿងពេជ្រតម្លៃ៣ម៉ឺន លោកថាភរិយារបស់ខ្លួន នឹងទទួលបានកាដូច្រើនទៀត ដែលលោកមិនទាន់បង្ហើបអោយដឹងនោះទេ៕
https://youtu.be/h-xEWJqSL5M
មតិយោបល់