ព័ត៌មានជាតិ

នគរបាលស្រុកបវេល បង្រ្កាបល្បែងស៊ីសងមួយកន្លែង ឃាត់ខ្លួនអ្នកប្រព្រឹត្ត០៩នាក់

បាត់ដំបងៈ កាលពីថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ វេលា ម៉ោង១៦និង ៣០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក សុខ សារិន អធិការដ្ឋាននគរបាលស្រុកបវេល បានដឹកនាំកម្លាំងចុះបង្ក្រាបល្បែងស៊ីសង (អាប៉ោង) ចំនួន០១លើក នៅចំណុចក្រុមទី១៨ ភូមិសួនស្លា ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ។

ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនបាននាក់ លែងល្បែងចំនួន០៩ នាក់និងដកហូតបាន៖
-ម៉ូតូចំនួន០៣គ្រឿង
-កម្រាលបាញ់អាប៉ោងចំនួន០១
-ចានបាញ់អាប៉ោងចំនួន០១
-គម្របចានអាប៉ោងចំនួន០១

ករណីនេះនគរបាលស្រុកកំពុងកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ អនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់