ព័ត៌មានជាតិ

បើកម៉ូតូលឿនដូចហោះ បុករបាំងពុះចែកទ្រូងផ្លូវ របួសធ្ងន់-ស្រាល៣នាក់

ភ្នំពេញ: គ្រោះថ្មាក់ចរាចរណ៍​មួយ​បានកើតឡើង ដោយ​បើកបរម៉ូតូលឿនពេកជ្រុលទៅបុករបាំងពុះចែកផ្លូវ
កាលពីវេលាម៉ោង០២:១០នាទីរំលងអាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុចមុខវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យស្ថិតនៅសង្កាត់ស្ទឹងមានជ័យ។

មុនពេលកើតហេតុគេឃើញម៉តូសេ១២៥ ឆ្នាំ២០១២ ពណ៌ខ្មៅឌុបគ្នា០៣នាក់ មានស្រី០១នាក់ជាអ្នកជិះពីក្រោយក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនលឿន លុះមកក្បាលស្ពានស្ទឹងមានជ័យ ក៏គេចពីម៉តូរ៉ឺម៉ក០១គ្រឿង ដែលបើកបរក្នុងទិសដៅស្របគ្នា បណ្តាលឲ្យបុករបាំងចែកផ្លូវតែម្តង ចំណែកបុរសដែលជាអ្នកបើកម៉ូតូបានរងរបួសបាក់ដៃស្តាំ និងពីរនាក់ទៀតរងរបួសស្រាល។

ក្រោយកើត​ហេតុ ជន​រងគ្រោះ​​ត្រូវបានបញ្ជូនទៅមន្ទីពេទ្យសង្គ្រោះភ្លាមៗ៕

មតិយោបល់