ព័ត៌មានជាតិ

វិធី​កាត់បន្ថយ​ការឈឺចាប់​ដោយ​សារ​ជម្ងឺ​រលាក​ច្រមុះ​

​ជាទូទៅ​ជម្ងឺ​រលាក​ច្រមុះ​តែងតែ​កើតមានឡើង​នៅ​ប្រទេស​ផ្សេងៗ​ដែល​ស្ថិត​នៅក្នុង​តំបន់​ត្រូពិច ជាពិសេស​ក្នុង​កំឡុង​ពេល​ដែល​អាកាសធាតុ​ផ្លាស់​ពី​ក្តៅ​ទៅ​ត្រជាក់​។ ជម្ងឺ​នេះ​អាច​ទទួល​រង​នូ​ការឈឺ​បំពង​ក និង​កញ្ចឹងក​រាល់ពេល​ដកដង្ហើម​ម្តងៗ ឬ​មាន​អារម្មណ៍​ថា​មាន​សម្ពាធ​នៅ​ជុំវិញ​ភ្នែក ថ្ពាល់ និង​ថ្ងាស ដោយសារ​មានការ​រលាក​ភ្នាស​រន្ធ​ឆ្អឹង​នៃ​ច្រមុះ​។
​ដើម្បី​កាត់បន្ថយ​នៃ​ការឈឺចាប់​ដោយសារ​ជម្ងឺ​រលាក​ច្រមុះ​អ្នក​អាច​ធ្វើ​តាម​វិធីសាស្ត្រ​ដូចជា​៖
– ប្រើប្រាស់​ទឹកអំពិល​ដើម្បី​លាង​សម្អាត​ជាតិ​ស្លេស​ចេញពី​បំពង​ដង្ហើម ដែល​អាច​ធ្វើឲ្យ​ការដកដង្ហើ​មមាន​ភាព​ល្អប្រសើ​រជាង​មុន​។​
– ពិសា​ទឹក​ឲ្យបាន​ច្រើន​។​
– រក្សារ​កំដៅ​ដល់​ច្រមុះ​ក៏មាន​ប្រសិទ្ធភាព​កាត់បន្ថយ​ការឈឺចាប់​ដោយ​សារ​ជម្ងឺ​នេះ​ផងដែរ ដោយ​គ្រាន់តែ​អ្នក​យក​កន្សែង​ស្អាត​មក​ជ្រលក់​នៅក្នុង​ទឹក​ក្តៅ​អ៊ុនៗ ហើយ​គ្រប​នៅ​លើ​ផ្ទៃមុខ​ឲ្យបាន​យូរ ពិសេស​ត្រង់​ខ្ទង់ច្រមុះ​តែម្តង​៕
Nurse

មតិយោបល់