ប៉ៃលិនៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានបង្កឡើង ដោយគោយន្តកន្ត្រៃមួយគ្រឿងផ្ទុកមនុស្សច្រើន បើកបរក្នុងល្បឿនលឿន លុះមកដល់ចំណុចផ្លូវកោង ចាប់ហ្រ្វាងមិនជាប់ ជ្រុលចង្កូតក្រឡាប់ធ្លាក់ប្រឡាយ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ចំនួន៩នាក់។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្រះឈូក ភូមិរោងចក្រ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ជនរងគ្រោះទី១មានឈ្មោះ ជូ វត្ថា ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ទី២ឈ្មោះ ហេង ស្រ៊ាង ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ទី៣ឈ្មោះ ណែត ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ចំណែកអ្នកផ្សេងទៀត មិនត្រួវបានស្គាល់អត្តសញ្ញាណនោះទេ(រងរបួសស្រាល)។
ក្រោយកើតហេតុ អ្នករងរបួសធ្ងន់ត្រួវបញ្ជូនទៅកាន់មន្ទីពេទ្យបង្អែកខេត្ត ចំណែកគោយន្តត្រួវបានអ្នកភូមិជួយលើក ដើម្បីយកទៅជួសជុលផងដែរ៕
មតិយោបល់