កណ្តាលៈ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៥និង០០នាទីព្រឹក នៅត្រង់ចំណុចផ្ទះជួលលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះចំនួន០១នាក់ឈ្មោះតែម សុខណា ភេទប្រុស អាយុ៣៩ឆ្នាំជនជាតិខ្មែរមុខរបរកសិករ
មានទីលំនៅភូមិព្រែកឬស្សឃុំសំបួរមាស ស្រុកមុខកំពូលខេត្តកណ្ដាល។
វត្ថុតាងចាប់យកគ្មាន
សមត្ថកិច្ចបានឍឲ្យដឹងថាៈ
យោងតាមការបំភ្លឺ
១.ឈ្មោះតាំងស្រីពៅ ប្រពន្ធជនរងគ្រោះ)អាយុ
៤៤ឆ្នាំជនជាតិខ្មែរមុខរបរអ្នកបកប្រែភាសាក្នុងរោងចក្រ អេភិចបានឆ្លើយបំភ្លឺប្រាប់សមត្ថកិច្ចយើងឲ្យដឹងថា÷ជនរងគ្រោះធ្លាប់មានអាការៈខ្យល់ចាប់និងកុះខ្យល់ជាញឹកញាប់។
លុះនៅថ្ងៃទី១៤.០៧.២០២០វេលាម៉ោង១៨.០០នាទីល្ងាចឈ្មោះតាំង ស្រីពៅ(ប្រពន្ធជនរងគ្រោះ)បានចេញពីធ្វើការនៅរោងចក្រមកដល់ផ្ទះជួលឃើញជនរងគ្រោះនៅផ្ទះម្នាក់ឯងមានសភាពធម្មតាដល់វេលាម៉ោង២១.០០នាទី ជនរងគ្រោះបានប្រាប់ប្រពន្ធរបស់ខ្លួនថា÷(ខ្ញុំឈឺបំពង់ក) បន្ទាប់មកជនរងគ្រោះនិងប្រពន្ធក៏នាំគ្នាដេក រហូតដល់វេលាម៉ោងប្រហែល២៤ប្រពន្ធជនរងគ្រោះបានឮជនរងគ្រោះដកដង្ហើមឃូកខកៗភ្លាមនោះប្រពន្ធជនរងគ្រោះបានស្រែកហៅជនរងគ្រោះតែមិនឮជនរងគ្រោះឆ្លើយតប ក្នុងពេលនោះប្រពន្ធជនរងគ្រោះក៏ស្រែកហៅអ្នកជិតខាងឱ្យមកជួយនិងទូរស័ព្ទហៅឡានពេទ្យបន្ទាប់មកឡានពេទ្យក៏មកដល់ ហើយគ្រូពេទ្យក៏បានពិនិត្យជនរងគ្រោះរួចក៏ប្រាប់ប្រពន្ធជនរងគ្រោះថា÷(ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ហើយ)ប្រពន្ធជនរងគ្រោះក៏ទូរស័ព្ទមកប្រាប់បងប្អូនរបស់ខ្លួនលុះដល់វេលាម៉ោង០១.០០នាទីរំលងអាធ្រាតប្រពន្ធជនរងគ្រោះក៏បានជួលឡានពេទ្យដឹកសពជនរងគ្រោះយកមកស្រុកកំណើតនៅភូមិព្រែកឬស្សឃុំសំបួរមាសស្រុកមុខកំពូលខេត្តកណ្ដាល។
ដល់វេលាម៉ោង០៥.០០នាទីទៀបភ្លឺបងប្អូនរបស់ជនរងគ្រោះក៏បានទូរស័ព្ទរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរមាសនិងស្នើសុំកម្លាំងទំនាញជួយធ្វើការពិនិត្យសាកសពជនរងគ្រោះ។ ក្រោយពីទទួលព័ត៌មានកម្លាំងប៉ុស្តិ៍បានសហការជាមួយផ្នែកជំនាញបច្ចេកទេសនិងវិជ្ជាសាស្រ្តស្រុកអាជ្ញាធរនឹងគ្រូពេទ្យមណ្ឌលសុខភាពឃុំចុះទៅដល់ផ្ទះរបស់ជនរងគ្រោះភូមិព្រែកឬស្សឃុំសំបួរមាសធ្វើការពិនិត្យសាកសពជនរងគ្រោះឃើញថា÷
១.សាកសពជនរងគ្រោះពាក់អាវក្រណាត់ដៃខ្លីពណ៌ទឹកប៊ិចកង់ពណ៌សស្លៀកខោរស្ព័រពណ៌ខ្មៅឆ្នូតសជើងវែង។
២.កសាកសពជនរងគ្រោះសភាពរឹង។
៣.នៅលើខ្លួនសាកសពជនរងគ្រោះមិនមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ។
ការសន្និដ្ឋាននិងវាយតម្លៃរបស់គ្រូពេទ្យបានបញ្ជាក់ថា÷សពជនរងគ្រោះ គឺស្លាប់ដោយសារខ្យល់គរ ។
សពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់