ប៉ៃលិនៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានបុរសម្នាក់ច្នៃកាំភ្លើងឆ្នុក ទុកយកទៅបាញ់សត្វ ស្រាប់តែភ្លាត់ស្នៀតផ្ទុះ១គ្រាប់ ខ្ទាតចំប្រពន្ធ បណ្តាលឲ្យរងរបួសដៃ និងពោះធ្ងន់។
ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នៅក្នុងភូមិអូរច្រាលិច សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ស្ត្រីរងគ្រោះមានឈ្មោះ មាស គែម អាយុ៥២ឆ្នាំ មុខរបរ កសិករ និងប្តីមានឈ្មោះ ខឿង ព្រិច អាយុ៤៩ឆ្នាំ មុខរបរ កសិករ ពិការជើងម្ខាង អ្នកទាំង២នាក់ រស់នៅភូមិឃុំកើតហេតុ៕
មតិយោបល់