ព័ត៌មានជាតិ

រថយន្តម៉ាក VIGO ស្លាកលេខ រដ្ឋ១៧ 2-0649 បុកជាមួយរថយន្ត សាំងយ៉ុង បណ្ដាលឲ្យរងរបួស

កណ្តាល: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តពីរគ្រឿង បុកគ្នាកាលពីវេលាម៉ោង ០១ទៀបភ្លឺឈានចូលថ្ងៃទី ១១ ខែមិនា ឆ្នាំ២០១៩ ស្ថិតលើផ្លូវជាតិលេខ០១ ចន្លោះគីឡូម៉ែត្រលេខ១៩-២០ ក្នុងភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តបង្ក ម៉ាក VIGO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ រដ្ឋ១៧ 2-0649 ធ្វើដំណើរពីកើតទៅលិច មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្ត សាំងយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ 2A-5561 កំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នា។

ជនរងគ្រោះមានឈ្មោះ ឯក ខំ ភេទប្រុស អាយុ ៤១ឆ្នាំ រួមដំណើរជាមួយប្រពន្ធមានឈ្មោះ ជិន ចាន់ធូ ភេទស្រី អាយុ ៣៩ឆ្នាំ រស់នៅភូមិវាលរបង ឃុំអង្គរអង្គ ស្រុកពាមជរ ខេត្តព្រៃវែង រងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះវាស់វែងយកវត្ថុតាងទាំង ២គ្រឿង ទៅរក្សាទុកនៅអធិការដ្នាននគរបាលស្រុកកៀនស្វាយ ដើម្បីរង់ចាំការដោះស្រាយពេលក្រោយ៕

មតិយោបល់