ព័ត៌មានជាតិ

អាសូរណាស់!​ ម្តាយរបួសធ្ងន់ កូនក៏ស្លាប់..

កំពង់ស្ពឺ: ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងរថយន្ត​ហ្វុយស្សូ ​បើកបុក​ម៉ូតូវ៉េវ ​បណ្ដាល​ឲ្យ​​ស្លាប់​ម្នាក់ និង​របួស​ធ្ងន់ម្នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើង កាលពី​វេលា​ម៉ោង​២និង១៥នាទីរសៀល ​ថ្ងៃទី​១៥ ​ខែមករា ​ឆ្នាំ​២០១៨ ស្ថិតលើផ្លូវជាតិ​ជាតិ​​លេខ៤ ​គីឡូម៉ែត្រ​លេខ​​៨៩-៩០ ​​​ភូមិ​ទី​៤ ​ឃុំ​ត្រែងត្រយឹង ​ស្រុក​ភ្នំស្រួច ​ខេត្តកំពង់ស្ពឺ។

​​ជនរងគ្រោះមាន​ឈ្មោះ ស្នា ហៃ ភេទ​ប្រុស អាយុ៧​ឆ្នាំ(​ស្លាប់)​ និង​ម្តាយ​ឈ្មោះ សុខ ហ៊ីម ភេទ​ស្រី អាយុ​៣៥​ឆ្នាំ(របួសធ្ងន់) ទាំង២នាក់ស្នាក់នៅ​ភូមិ​កងមាស ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច បើកម៉ូតូម៉ាកវ៉េវ ​ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​។​ ចំណែកជនបង្កពុំស្គាល់អត្តសញ្ញាណនោះទេ(គេចខ្លួន)​ បើករថយន្ត ​ម៉ាក​ហ្វុយស្សូ ពណ៌​ខៀវ ​​ស្លាក​លេខភ្នំពេញ ​3A-0218។

ក្រោយ​​កើតហេតុ​ ​​សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធើ្វកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់