ព័ត៌មានជាតិ

ព្រឹកនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចូលក្រាបបង្គំថ្វាយសម្តេចម៉ែនៅព្រះបរមរាជវាំង

ភ្នំពេញ: នៅព្រឹកថ្ងៃទី១៣មិថុនានេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា បានដឹកនាំគណ:ប្រតិភូកាកបាទក្រហមកម្ពុជា ចូលក្រាបបង្គំគាល់ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នៅក្នុងព្រះបរមរាជវាំង រាជធានីភ្នំពេញ។

នៅក្នុងពិធីក្រាបបង្គមព្រះវររាជមាតានាឱកាសនោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នឹងទូលថ្វាយនូវសារថ្វាយព្រះពរ ក្នុងឱកាសព្រះរាជពិធី បុណ្យចម្រើនព្រះជន្មគម្រប់៨០ យាងចូល ៨១ព្រះវស្សា និងរបាយការណ៍ស្ដីអំពីសកម្មភាពការងាររបស់កាកបាទក្រហមកម្ពុជា ដែលបាន អនុវត្តក្នុងរយ:ពេលកន្លងមកផងដែរ៕

មតិយោបល់