ព័ត៌មានជាតិ

ប៉េអឹមឃាត់ខ្លួនស្រី្តវ័យចំណាស់ម្នាក់ ដកហូតថ្នាំញៀន១កញ្ចប់

ភ្នំពេញ: នៅវេលាម៉ោង១៩និង៤០នាទីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថខណ្ឌ៧មករា បានធ្វើការឃាត់ខ្លួនស្រ្តីវ័យចំណាស់១ម្នាក់ឈ្មោះ ចាន់ អេង អាយុ៥៥ឆ្នាំ នៅចំណុចផ្លូវ១៦៦ សង្កាត់ អូឫស្សី១ ខណ្ឌ៧មករា។

ក្រោយពីឃាត់ខ្លួនកម្លាំងអាវុធហត្ថខណ្ឌ៧មករា ដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកក មួយកញ្ចប់ធំល្មម ទូរស័ព្ទ២គ្រឿង និងវត្ថុតាងផ្សេងៗទៀត។

បច្ចុប្បន្នស្ត្រីសង្ស័យខាងលើ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌ៧មករាកំពុងកសាងសំណុំរឿងបញ្ចូនទៅចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់