ព័ត៌មានជាតិ

មុននេះបន្តិច! ម៉ូតូZoomer-X ពន្លះឡិចស៊ីស RX330 ស្លាកលេខភ្នំពេញ 2Z-1819សង្ស័យបាក់ជើងម្នាក់!

ភ្នំពេញ: តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថាខណ:នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ Zoomer-X បានបើកទៅបុករថយន្តម៉ាកឡិចស៊ីស RX330 ពាក់ស្លាកលេខ ភ្នំពេញ 2Z-1819 ដែលកំពុងបត់ ពេញទំហឹង បណ្តាលឲ្យបុរសអ្នកបើកម៉ូតូរងរបួសជើងខាងឆ្វេងធ្ងន់ធ្ងរ សង្ស័យបាក់ ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៤និង៦នាទីល្ងាច ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវ៥៩៨ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ព័ត៌មានលម្អិតយើងនឹងផ្សាយបន្តទៀត ក្នុងនោះក៏មានការឡាយនៅលើផេក Post News Media ផងដែរ៕

មតិយោបល់