ព័ត៌មានជាតិ

ទៅលឿន មកលឿន លាន់សូរតែផាំង របួសធ្ងន់ស្រាល២នាក់!

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ បុកជាមួយម៉ូតូ ក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យរបួសធ្ងន់ស្រាល២នាក់ កាលពីវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចគីឡូម៉ែត្រលេខ៥១-៥២។

មុនពេលកើតហេតគេឃើញឈ្មោះ ស សុចិត្រា ភេទប្រុស អាយុ២៥ឆ្នាំ ភូមិថ្មល ឃុំចេក ស្រុកស្វាយជ្រុំ ខេតស្វាយរៀង បើកម៉ូតូ ម៉ាកYAMAHA EXCiTER GP ពណ៌ទឹកប៉ិច ទិសដៅពីអ្នកលឿងឆ្ពោះទៅភ្នំពេញ និងឈ្មោះ គាប្រា ភេទប្រុស អាយុ៥១ឆ្នាំ ភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បើកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1I-7592 ទិសដៅភ្នំពេញ ទៅអ្នកលឿងលុះមកដល់ចំណុចកើតហេតុ​​ ឈ្មោះស សុចិត្រា ជិះម៉ូតូវ៉ាឡានដល់ទ្រូងផ្លូវ ហើយជ្រុលចង្កូតមកបុកម៉ូតូឈ្មោះ គា ប្រា ​បណ្តាលឲ្យរបួសធ្ងន់ ចំណែកជនបង្ករងរបួសស្រាល និងគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ច​បញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ​រាជធានីភ្នំពេញ​។ ចំណែកវត្ថុតាងយកមករក្សាទុក នៅប៉ុស្តិ៍ ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់៕

មតិយោបល់