ភ្នំពេញៈ យុវជនជាជនសង្ស័យចំនួន២នាក់នាំគ្នាជិះម៉ូតូធ្វើសកម្មភាពឆក់ទូរសព្ទពីនារីវ័យក្មេងម្នាក់ បានសម្រេចតែរត់មិនរួច ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៥និង១០នាទីល្ងាច ថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ចំណុចផ្លូវលេខ៤៣០កែងផ្លូវលេខ៤៥០ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។
ជនសង្ស័យទី១ ឈ្មោះ ប៊ុន បញ្ញា ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ម្តុំសំណង់១២ ខណ្ឌទួលគោក។ (អ្នកឌុប និង ធ្វើសកម្មភាពឆក់)
ជនសង្ស័យទី២ ឈ្មោះ ជា លីហុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ យាមឃ្លាំងម៉ូតូ ស្នាក់នៅភូមិព្រៃផ្តៅជើង ឃុំព្រៃផ្តៅ ស្រុកព្រែកប្បាស ខេត្តតាកែវ។ (អ្នកជិះពីក្រោយ)
បើតាមសម្តីរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុនារីរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាក និច ពណ៌ស ចេញពីរៀនគោលបំណងទៅផ្ទះ ខណៈមកដល់ចំណុចកើតហេតុក៏មានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BK-3056 ជិះមកទន្ទឹមភ្លាមនោះជនសង្ស័យម្នាក់ជាអ្នកឌុបបានធ្វើសកម្មភាពឆក់ទូរសព្ទមួយគ្រឿងម៉ាក IPHONE 6 ពណ៌ស បានសម្រេច ហើយជនរងគ្រោះបានស្រែកចោៗ ធ្វើឲ្យក្តឹបចោរទាំង២នាក់ ភ័យបានជិះម៉ូតូទៅបុកគូទរថយន្តគេទើបសមត្ថកិច្ចចាប់បានតែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើរួម និង វត្ថុតាងត្រូវបាននាំមកឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទំពូងទី២ ធ្វើការសាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ចាត់ការតាមនិតិវិធីច្បាប់៕
https://youtu.be/G5Y-b76D20g
មតិយោបល់