ព័ត៌មានជាតិ

ចិន​ព្រមាន​អង់គ្លេស​មិនត្រូវ​ជ្រៀត ជ្រែក​ស្ថានភាព​កោះ​ហុងកុង​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​ព្រមាន ដល់​រដ្ឋាភិបាល​អង់គ្លេស​ថា ការដែល បន្ដ​ទាមទារ​ឱ្យ​គណៈប្រតិភូ​តំណាងរាស្ដ្រ អង់គ្លេស​មក​កោះ​ហុងកុង​មិន​ខុស​អ្វី​ពី ការជ្រៀតជ្រែក​ចូល​ក្នុង​វិបត្ដិ​ដែល​កំពុង តែ​កើត​ឡើង​នៅ​កោះ​នេះ​នោះ​ឡើយ ។
​ក្រោយ​ពេល​នាយក​រដ្ឋមន្ដ្រី​អង់គ្លេស លោក​ដេវីដ កាម​រ៉ុន បានចាត់ទុក​ការ សម្រេច​មិន​ផ្ដល់​ទិដ្ឋាការ​ឱ្យ​គណៈ​កម្មា​ធិ ការ​កិច្ចការបរទេស​អង់គ្លេស​ចូលទៅ កាន់​កោះ​ហុងកុង​ជា​រឿង​ខុសឆ្គង​យ៉ាង ខ្លាំង​របស់​ចិន ។ អ្នកនាំពាក្យ​ក្រសួង​ការ បរទេស​ចិន ក៏​បាន​បញ្ជាក់ថា ការខិតខំ របស់​អង់គ្លេស​ក្នុង​ការបញ្ជូន​មន្ដ្រី​មក កាន់​ទី​នេះ​ជា​រឿង​ឥតន័យ ឥតប្រយោជន៍ ដោយ​បាន​ចាត់ទុកថា បណ្ដា​តំណាងរាស្ដ្រ របស់​អង់គ្លេស​ចូលមក​ប្រទេស​ចិន មិន មែន​មក​បំពេញ​ទស្សនកិច្ច មិត្ដភាព ឡើយ គោលដៅ​ចង់​មក​ស្រាវជ្រាវ​ពី វិបត្ដិ​ដែល​កំពុង​កើតឡើង​។ ចិន​មិនត្រូវ ការ​អ្នកនយោបាយ​បរទេស​មក​ស្រាវ ជ្រាវ​នៅលើ​ទឹកដី​របស់​ចិន​នោះ​ឡើយ ។ អង់គ្លេស​ត្រូវតែ​គោរព​សិទ្ធិសេរីភាព របស់​គ្នា​ទៅវិញទៅមក មិន​ត្រូវ​ជ្រៀត ជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​ឡើយ ។
​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ក៏​បាន​លើក ឡើង​ពី​គម្រោង​បញ្ជូន​តំណាងរាស្ដ្រ​អង់ គ្លេស​មក​កាន់​កោះ​ហុងកុង ជា​អតីត អាណានិគម​ន៍​អង់គ្លេស​នោះ​ដើម្បី​ស្រាវ ជ្រាវ​ការវិវឌ្ឍ​របស់​ចិន​នៅ​លើ​កោះ​ហុង កុង ។
​ស្ថានភាព​កោះ​ហុងកុង​កាន់តែ​តា​ន តឹង​ខ្លាំង​ឡើង​ក្នុង​ពេល​ដែល​ក្រុមនិស្សិត មិន​ព្រម​ចុះចាញ់ ហើយ​បន្ដ​ទាមទារ​នូវ អ្វី​ដែល​ខ្លួន​ចង់បាន គឺ​ការបោះឆ្នោត ប្រកប​ដោយ​ប្រជាធិបតេយ្យ ជ្រើសរើស មេដឹកនាំ​ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ដ ។ ប៉ុន្មាន​ថ្ងៃ​កន្លងមក អំពើហិង្សា​កើតឡើង ឥតឈប់ឈរ​រវាង​ប៉ូលិស នឹង​ក្រុមបាតុករ ហើយ​បាតុករ​ជាច្រើន​ក៏​ត្រូវ​ចាប់ខ្លួន ៕
2014-12-05_085406

មតិយោបល់