ព័ត៌មានជាតិ

ចប់ហើយ! សូម្បីជាងរថយន្ត ក៏ជក់គ្រឿងញៀនដែរ!

ភ្នំពេញ: កម្លាំងសមត្ថកិច្ចមូលដ្ឋានសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតបានថ្នាំញៀនចំនួន២កញ្ចប់ធំល្មម១ និងតូច១ រួមទាំងម៉ូតូមួយគ្រឿង កាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចច្រកធ្យូង ផ្លូវលេខ៣៣៦ ក្រុម២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យទី១ មានឈ្មោះ យុន វ៉ាន់ដា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅបណ្តោះអាសន្ន យានដ្ឋានជួលជុលរថយន្ត ផ្លូវលេខ៦០៨ ក្រុម៤៥ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក និងទី២ មានឈ្មោះ លាស់ ចម្រើន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរដូចគ្នា ស្នាក់នៅជាមួយគ្នា។

តាមការបញ្ជាក់ពីកម្លាំងសមត្ថកិបុស្តិ៍បឹងសាឡាងបានឲ្យដឹងថា កម្លាំងសហប៉ុស្តិ៍កំពុងល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួនដើម្បីទប់ស្កាត់បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន ក៏បានប្រទះឃើញជនសង្ស័យ២នាក់រួមទាំងម៉ូតូគ្រឿងម៉ាក suzuki smash v ពណ៌ខ្មៅ ពាក់ស្លាកលេខ 1BB-6781 នៅចំណុចកើតហេតុខាងលើដោយមានសង្ស័យកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន និងបានឆេកឆេរទៅលើខ្លួនប្រាណ ក៏ប្រទះឃើញម្សៅក្រាមសថ្លា២កញ្ចប់ធំល្មម១និងតូច១សង្ស័យថ្នាំញៀនម៉ាទឹកកក ត្រូវបានឃាត់ខ្លួននៅនឹងកន្លែងភ្លាមៗ តែម្តង ដើម្បីបញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌទួលគោកដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

មតិយោបល់