សិង្ហបុរី ( 04/09/13 ) : បើយោងតាមរបាយការណ៍មួយដែលចេញកាលពីថ្ងៃពុធម្សិលមិញដោយវេទិការសេដ្ឋកិច្ចពិភពលោក the World Economic Forum(WEF) លើប្រធានបទការប្រកួតប្រជែងសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសជាសាកលបានឲ្យដឹងថាសិង្ហបុរីនៅស្ថិតក្នុងចំណាត់ថ្នាក់លេខ 2 ដដែល ។
ដូចពីកាលប្រាំឆ្នាំមុនដដែលរបាយការណ៍បានចេញមកដោយប្រទេសស្វីសជាប្រទេសដែលមានការប្រកួតប្រជែងខ្លាំងបំផុតដោយតាមពីក្រោយសិង្ហបុរីលេខពីរនិងបន្តបន្ទាប់ដោយប្រទេសហ្វាងឡង់និងអាល្លឺម៉ង់។ WEF ក៏និយាយផងដែរថាសិង្ហបុរីជាប្រទេសដែលមានសេដ្ឋកិច្ចគោលខ្លាំងទៅលើទីផ្សារទំនិញប្រើប្រាស់ទីផ្សារការងារច្រើនហើយជាពិសេសខ្លួនជាប្រទេសដែលមានទីផ្សារហិរញ្ញវត្ថុខ្លាំងផងដែរ។ទាំងការហេដ្ឋារចនាសម្ព័ន្ធនិងប្រព័ន្ធអប់រំសុទ្ធតែជាវិស័យដែលខ្លួនស្ថិតនៅក្នុងចំណោមនៃបណ្តាប្រទេសលើលោកដែលមានសក្តានុពលខ្លាំង។
WEF ក៏បានបញ្ជាក់ថាអាមេរិកនឹងអាចក្លាយជាប្រទេសដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ 5 នៅលើកនេះក្រោយការធ្លាប់ប្រជាប្រិយភាពមួយរយៈមកពីលើប្រទេសហូឡង់និងស៊ុយអ៊ែតដែលស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ 6 និង 7 ក្នុងចំណោមប្រទេសដែលមានការប្រកួតប្រជែងខ្លាំងផ្នែកសេដ្ឋកិច្ច៕
មតិយោបល់