ព័ត៌មានជាតិ

តួលេខ​នៃ​លក់​រថយន្ត​ Porsche​ ជុំ​វិញ​ពិភព​លោក​ កើន​ឡើង​ ២៥,៥%​ក្នុង​ខែ​មករា​

ក្រុមហ៊ុន​ផលិត​រថយន្ត​ស្ព័​រ​របស់​អាល្លឺម៉ង់ Porsche បាន​រាយការណ៍​ឲ្យ​ដឹងថា នៅក្នុង​ខែមករា​កន្លងទៅ តួលេខ​នៃ​ការលក់​រថយន្ត​នៅលើ​ទីផ្សារ​សកល មានការ​កើនឡើង ២៥,៥​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​កន្លងទៅ​។​
​តួលេខ​នៃ​ការលក់​រថយន្ត​មាន​ចំនួន ១២.០៦១​គ្រឿង ដែល​កាលពី​ឆ្នាំ កន្លងទៅ​មាន​ត្រឹមតែ ៩.៩១៣​គ្រឿង​។ ក្រុមហ៊ុន បាន​ឲ្យ​ដឹង​ទៀតថា ទីផ្សារ​ដែលមាន​កំណើន​ខ្ពស់​ជា​គេ​គឺ​នៅ​
​សហរដ្ឋអាមេរិក ដែល​កើនឡើង ៣១,៧​ភាគរយ កើន​ពី ២.៥៥០​គ្រឿង មកដល់ ៣.៣៥៨​គ្រឿង​។​
​ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ​របស់​ក្រុមហ៊ុន​រថយន្ត​មួយ​នេះ បាន​លើកឡើងថា នៅក្នុង​ឆ្នាំ ២០១៣ នេះ សន្ទុះ​នៃ​ការលក់​រថយន្ត​របស់​ខ្លួន​ហាក់ដូចជា​កើនឡើង​ប្លែក ដែល​នេះ​ជា​សញ្ញាណ​នាំមក​នូវ​ភាពជោគជ័យ​។​
​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ទៀតថា នៅក្នុង​ប្រទេស​ចិន បាន​កើនឡើង ៣៨,១​ភាគរយ ដែល​កើន​ពី ២.២៦១​គ្រឿង មកដល់ ៣.១២៣​គ្រឿង ខណៈពេលដែល​នៅ​ទីផ្សារ​អឺរ៉ុប​កើនឡើង ៩%៕

porsche

មតិយោបល់