កំពង់ចាមៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ សាខាកាំកុងត្រូល ខេត្តកំពង់ចាម សហការជាមួយអង្គភាពពាក់ពន្ធ័ចុះត្រួតពិនិត្យទំនិញនិងត្រួតពិនិត្យជាតិគីមីលើមុខទំនិញមួយចំនួនក្នុងផ្សារ៧មករា និងផ្សារកោះរការ។
ជាលទ្ធផល សមត្ថកិច្ចបានរកឃើញមានសារជាតិបូរ៉ាក់ក្នុងសរសៃបាញ់កាញ់ចំនួន៥គីឡូក្រាម និងភេសជ្ជៈ ZEUSចំនួន២៤កំប៉ុង និងស្រាបៀដំរីចំនួន២៤កំប៉ុង ហួសកាលបរិច្ឆេទប្រើប្រាស់ ដោយបានដកហូតយកទៅកម្ទេចចោល៕
មតិយោបល់