ព័ត៌មានជាតិ

ជនសង្ស័យ ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃនារីម្នាក់មិនបានសម្រេច

ភ្នំពេញ: នៅវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ឃាត់បានត្រង់ផ្លូវបេតុងជិតនឹងក្លឹបថោន ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ មានករណីជនសង្ស័យមានគ្នា ២នាក់ បានជិះម៉ូតូនិចមួយគ្រឿងធ្វើសកម្មភាពឆក់កាបូបពីនារីរងគ្រោះ មិនបានសម្រេចត្រូវបាននារីជាជនរងគ្រោះស្រែកចោរៗ ឲ្យគេជួយក៏បានប្រជាពលរដ្ឋតាមប្រដេញ ពីក្រោយឃាត់បានជិតនិងក្លឹបថោនរួចបានប្រគល់ឲ្យសមត្ថកិច្ច។

ប្រភពពីនារីជាជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុខ្លួនបានជិះម៉ូតូ zoomerx មួយគ្រឿង ពណ៌សលាយខ្មៅ ពាក់ផ្លាកលេខ រតនគិរី1-E7375 ធ្វើដំណើរតាមបណ្តោយផ្លូវសហពន្ធរុស្ស៊ីក្នុងទិសដៅពី លិចទៅកើតគោលបំណងត្រឡប់ទៅផ្ទះវិញ ខណ:មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យមានគ្នា ២នាក់ ជិះម៉ូតូម៉ាកនិចមួយគ្រឿង ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ1-IA1696 ធ្វើដំណើរពីក្រោយរួចបានឈោងដៃទៅទាញកាបូបពីស្ត្រី ជាជនរងគ្រោះតែមិនបានសម្រេច ត្រូវបានស្ត្រីជាជនរងគ្រោះស្រែកថាចោរៗ ក៏ប្រជាពលរដ្ឋរួមដំណើរតាមផ្លូវជួយប្រដេញតាមពីក្រោយ ឃាត់បាននៅចំណុចផ្លូវបេតុងជិត និងក្លឹបថោនចាស់រួចនាំគ្នាវាយទៅលើជនសង្ស័យឡើងទ្រោមខ្លួន។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់បានឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹង និងវាយខ្នោះជនសង្ស័យទាំង ២នាក់ យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់មិត្តភាព ដើម្បីធ្វើការសាកសួរនិងចាត់ការទៅតាមផ្លូវច្បាប់៕

មតិយោបល់