បាត់ដំបងៈ ករណីធ្វើអត្តឃាតដោយលេបថ្នាំសម្លាប់ខ្លួន បង្កដោយនារីវ័យក្មេងម្នាក់បានគិតខ្លីសម្រេចចិត្តលេបថ្នាំងងុយដេកជាច្រើនគ្រាប់ ព្រោះតែឈ្លោះជាមួយនិងគូរដណ្តឹង ភ្ញាក់ផ្អើលកាលពីនៅវេលាម៉ោង ០៣និង៣៥នាទី ទៀបភ្លឺ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅ ភូមិគរ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។
សពជនរងគ្រោះឈ្មោះ គឹម សូវៀត ហៅ ស្រីខួច អាយុ២០ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។
តាមប្រភព័ត៌មានដោយសារជនរងគ្រោះបានឈ្លោះប្រកែកគ្នាជាមួយគូរដណ្តឹងរបស់ខ្លួន។
កើតហេតុភ្លាមៗក្រុមគ្រួសារនារីរងគ្រោះបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ប៉ុន្តែទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានប្រាប់ថាជនរងគ្រោះដាច់ខ្យល់ស្លាប់បាត់ហើយ ។
បច្ចុប្បន្នសាកសពនារីរងគ្រោះត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់