រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងបក ស្រាយពីទំនាក់ទំនងស្អិតរមួតរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋប្រជាមានិតមហាចិន ដែលក្នុងការបកស្រាយនោះសម្តេចតេជោបានមានប្រសាសន៍ អំពីជំនួនរបស់ប្រទេសចិន ដែល ជួយកម្ពុជា ជាច្រើនសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធ រួមទាំងការសាងសង់ផ្លូវ ស្ពាន និងជួយកម្ពុជានៅពេលដែលប្រជាជនកម្ពុជាជួបការលំបាក។
ថ្លែងក្នុងសន្និសីទអន្តរជាតិលើកទី២៦ ស្ដីពី«អានាគតអាស៊ី»ក្រោមប្រធានបទ «ការ រៀបចំសម័យកាលថ្មីក្រោយវិបត្តិកូវីដ៖ តួនាទីរបស់អាស៊ីក្នុងការស្ដារពិភពលោកឡើងវិញ» តាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២១ សម្ដេចតេជោបានគូសបញ្ជាក់ថា «ឥឡូវមានសំណួរដែលថា កម្ពុជាពឹងផ្អែកលើចិនខ្លាំងពេក។ ខ្ញុំគួរតែនិយាយដោយ ត្រង់ៗ ថា បើខ្ញុំមិនពឹងចិន តើឱ្យខ្ញុំទៅពឺងអ្នកណា។ តើទុកឱ្យប្រជានកម្ពុជា ធ្វើដំណើរឆ្លងទន្លេ ឆ្លងព្រែកដោយជិះទូកដរ ដោយឆ្លងស្ពានឬស្សី ឬស្ពានឈើប្រកបដោយគ្រោះថ្នាក់ ឬ គ្មានផ្លូវដើរឬយ៉ាងណា»។
សម្ដេចតេជោបន្តថា កាលពីទសវត្ស៩០ ជប៉ុនបានជួយ ជំនួយ ច្រើនកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រទេសកម្ពុជា គឺមានស្ពានធំៗពីរ ស្ពានគីហ្សូណា នៅខេត្តកំពង់ចាម និងស្ពានអ្នកលឿងដែលភ្ជាប់ខេត្តកណ្ដាល និងខេត្តព្រៃវែង។ ប៉ុន្តែ ក្រៅពីនោះ ស្ពានទាំងឡាយដែលនៅតាមដងទន្លេមេគង្គ តាមទន្លេសាប តាមទន្លេបាសាក់ គឺសុទ្ធតែស្ពានចិនកសាងទាំងអស់ ហើយផ្លូវជាង៣ពាន់គីឡូម៉ែត្រគឺចិនជួយទាំងអស់។ ដូច្នេះសូមតាំងជាសំណួរថា បើសិនជាកុំមានជំនួយរបស់ចិន តើយើងខ្ញុំគួរទៅពឹង អ្នក ណា។ តើពិភពលោកនេះអាចឆ្លើយជាមួយកម្ពុជាបាននឹងសំណួរ នេះទេ។ សម្ដេចតេជោ ថ្លែងបន្ដថា “យើងខ្ញុំមិនបានបិទទ្វារសម្រាប់អ្នកណាទាំងអស់ ទៅលើការទទួលយកជំនួយ សម្រាប់កសាងប្រទេសកម្ពុជា ដូចជា ជប៉ុន បច្ចប្បន្នកំពុងកសាងផ្លូវជាតិលេខ៥ ដ៏ល្អត្ជាប់ ពីខេត្តកណ្ដាលទៅកាន់ព្រំដែនកម្ពុជា ថៃ ដែលកំពុងធ្វើការសាងសង់ បន្ទាប់ពីការកសាង ផ្លូវជាតិលេខ១ និងផ្លូវជាច្រើនខ្សែទៀត។ នេះគឺជារឿងពិត”។
សម្តេចតេចជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា សូម្បីតែវ៉ាក់សាំង ដែលយើងខ្ញុំរកបាន ចាក់លើប្រជាជនជាង២លាននាក់នេះ បើគ្មានការជំនួយពីចិន និងការផ្គត់ផ្គង់ពីចិន ដោយ ការលក់ យើងខ្ញុំក៏គ្មានវ៉ាក់សាំងចាក់ជូនប្រជាជនកម្ពុជា។ ក្រៅពី COVAX ដែលបានផ្ដល់ ឱ្យយើងខ្ញុំជាង៣០ម៉ឺនដូស តើមានប្រទេសណាមួយ បានហាមាត់បញ្ជូនមកដល់កម្ពុជា ហើយ ឬនៅ សម្រាប់ចាក់។ សម្តេចតេជោបានសង្គត់ធ្ងន់ថា តាំងពីដើមមកប្រទេស កម្ពុជា មិនដែលបិទទ្វាមិនទទួលជំនួយ ឬការមកវិនិយោគ ការអភិវឌ្ឍពីបណ្តាប្រទេស ណាមួយ នោះទេ ហើយកម្ពុជាតែងតែស្វាគមន៍ជានិច្ចប្រទេសជាមិត្តមិនថា អាម៉េរិក ចិន ឬប្រទេស ដទៃទៀត។
សម្ដេចតេជោបានបន្ថែមថា “ដូច្នេះអ្នកដែលលើកសំណួរថា កម្ពុជាពឹងផ្អែកលើ ចិន ខ្លាំងពេក គួរតែពាក់ វែនតា ឱ្យបានល្អប្រសើរ ហើយសម្លឹងឆ្ពោះមកលើនយោបាយការបរ ទេសរបស់កម្ពុជា តាមរយៈឥរិយាបថសមរម្យមួយ៕
មតិយោបល់