ព័ត៌មានជាតិ

ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​និង​របួស​២​នាក់​ នៅ​ក្រុង​ច្បារមន

កំពង់ស្ពឺ​ : យោងតាមផេក​​ អគ្គស្នងការដ្ឋាននគរបាលជាតិ ​ នៅ​ថ្ងៃ​សុក្រ​៧​រោច​ ខែបុស្ស​ ឆ្នាំខាល​ ចត្វា​ស័ក​ ព​.​ស​.២៥៦៦​ត្រូវ​នឹង​ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​០៩​ និង​៣៥​នាទី​ នៅ​លើ​ផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៥-៤៦​ ត្រង់​ចំណុច​ភូមិ​មុខ​ខេត្ត​ សង្កាត់​រការ​ធំ​ ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​ម៉ូតូ​បត់​ឆ្លងផ្លូវ​ បណ្តាល​អោយ​មនុស្ស​ម្នាក់​ស្លាប់​ និង​ម្នាក់​ទៀត​រង​របួសស្រាល​ ។​

​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ មាន​រថយន្ត​១​គ្រឿង​ ម៉ាក​HYUNDAI​ ពណ៌​ស​ ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង​ 3A-0637​ អ្នកបើកបរ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​(​ចុះ​រត់គេច​)​ បើកបរ​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត​ ។​ លុះ​មក​ដល់​ត្រង់​ចំណុច​ដូច​ខាងលើ​ បាន​ទៅ​បុក​ម៉ូតូ​ ១​គ្រឿង​ ម៉ាក​HONDA​ WAVE​ 100CC​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​ 1K-5450​ អ្នកបើកបរ​ឈ្មោះ​រឿ​ន​ ធន​បូ​រ៉ា​រ័​ត្ន​ ភេទ​ស្រី​ អាយុ​១៥​ឆ្នាំ​ រស់នៅ​ភូមិ​រំលោង​ប្រ​ឃ្លះ​ សង្កាត់​សុ​ព័រ​ទេព​ ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ​ និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ​ យ៉ែ​ម​ សុនី​តា​ ភេទ​ស្រី​ អាយុ​១៤​ឆ្នាំ​ រស់នៅ​ភូមិ​ទួល​ធ្នង់​ សង្កាត់​រការ​ធំ​ ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ​ ដែល​កំពុង​តែ​បើកបរ​នៅ​ខាង​មុខ​ស្រប​ទិស​គ្នា​ហើយ​បត់​ឆ្វេង​ឆ្លងផ្លូវ​ បណ្តាល​ឲ្យ​ឈ្មោះ​យ៉ែ​ម​ សុនី​តា​ ស្លាប់​នៅ​កន្លែង​កើតហេតុ​ និង​ឈ្មោះ​ រឿ​ន​ ធន​បូ​រ៉ា​រ័​ត្ន​ រង​របួសស្រាល​ ។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​ជំនាញបាន​ចុះ​វាស់វែង​ និង​ធ្វើ​កំណត់ហេតុ​ ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​ ចំពោះ​វត្ថុ​តាង​ទាំង​០២​គ្រឿង​ យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕

មតិយោបល់