ព័ត៌មានកីឡា

Emre Can យល់ព្រមទៅលេងឲ្យក្រុម Juventus

ខ្សែបម្រើអាឡឺម៉ង់ វ័យ២៤ឆ្នាំ Emre Can បានយល់ព្រម​កនុងការផ្លាស់ទៅលេងឲ្យក្រុមជើងឯកអ៊ីតាលី Juventus ហើយ តែមិនមែនរដូវរំហើយនេះឡើយ ដោយរង់ចាំដល់រដូវ​ក្តៅក្រោយសិន។

បើតាមការចុះផ្សាយរបស់ Times- Subscription Required បានឲ្យដឹងថា ខ្សែបម្រើដ៍ឆ្នើមរបស់ក្រុមហង្ស​ក្រហម Liverpool កីឡាករ Emre Can សម្រេចចិត្តទៅ​ចូលរួមជាមួយក្រុមសេះបង្កង់ Juventus ហើយ។ ជាក់ស្តែងណាស់ បន្ទាប់ពីការតាមប្រមាញ់ កីឡាករអាឡឺម៉ង់រូបនេះ តាំងពីរដូវក្តៅកន្លងមក ក្រុម Juventus ទទួលបានភ្លើងខៀវ ក្នុងការនាំយក Emre Can ហើយ បើទោះបីជាមិនមែននៅរំដូវរំហើយនេះក៍​ដោយ។

យ៉ាងណាវិញនោះ ការយល់ព្រមផ្លាស់ទៅកាន់ Juventus នេះដែរ Emre Can នឹងទៅលេងដោយមិនមានតម្លៃខ្លួនឡើយ ព្រោះថាកុងត្រារបស់គេ ត្រូវបញ្ចប់នៅរដូវក្តៅក្រោយនេះ។ ក៍ប៉ុន្តែ ប្រសិនបើក្រុមហង្សក្រហម Liverpool យល់ព្រមបន្តកុងត្រាថ្មីដល់ Can វិញ ប្រហែលជាកីឡាករ​រូបនេះ មិនចាកចេញឡើយ ខណ: Emre Can កំពុងតែរង់ចាំក្លិបពិភាក្សាកុងត្រាថ្មីផងដែរ​ ថ្វីបើពេលនេះ មិនទាន់មានការឆ្លើយតបណាមួយក៍ដោយ។

ម្យ៉ាងវិញទៀត បើសិនជា Liverpool មិនព្រមបន្តកុងត្រាថ្មី​ទេ Emre Can នឹងផ្លាស់ទៅលេងឲ្យក្រុមជើងឯកអ៊ីតាលី Juventus ជាក់ជាមិនខាន៕

មតិយោបល់