ព័ត៌មានបច្ចេកវិទ្យា

ឡានហ្គេមប្រណាំង Hyundai Veloster ថ្មី! នឹងចេញលក់នៅឆមាសទី២

លោកអ្នកដែលធ្លាប់លេងហ្គេមប្រណាំងរថយន្ត Forza Motorsport 7 ប្រហែលជាធ្លាប់បានសាកល្បងកម្លាំងម៉ាស៊ីន រថយន្តប្រភេទទ្វារបី Hyundai Veloster ហើយ។ ហើយជំនាន់ថ្មីរបស់វា ម៉ូឌែល N ក៏នឹងចេញក្នុងហ្គេមនោះក្នុងសប្តាហ៍នេះផងដែរ មុននឹងវាចេញលក់លើទីផ្សារនៅឆមាសទី ២ ខាងមុខ នៅអាមេរិក។

នៅក្នុងជីវិតជាក់ស្តែង រថយន្តដ៏ស៊ិចស៊ីរបស់ក្រុមហ៊ុន Hyundai នេះ គឺមានថាមពលខ្លាំងជាង និងមានជំហរកង់ទាបជាងរថយន្តក្នុងហ្គេម។ ក្នុងនោះស៊េរី Veloster N មានកម្លាំងរហូតដល់ ២៧៥ សេះ ផ្តល់ដោយម៉ាស៊ីន Turbo ចំណុះ ២ លីត្រ និងមាន ៦ កម្រិតល្បឿន។

ដោយឡែក ផ្នែកក្នុងមានបំពាក់អេក្រង់ឆ្លុះ Head-up ពីមុខដៃចង្កូត និងអេក្រង់ប្រភេទប៉ះបញ្ជា គាំទ្រជាមួយប្រព័ន្ធ Android Auto និង Apple CarPlay។

Hyundai Veloster N ស៊េរី ២០១៩ នេះ នឹងចេញលក់ជាមួយតម្លៃចាប់ពីក្រោយ ២០,០០០ ដុល្លារ (តម្លៃនៅបរទេស)៕

ប្រភពព័ត៌មានៈ engadget

មតិយោបល់