បន្ទាប់ពីខ្សែបម្រើ Thiago Motta ត្រៀមចូលនិវត្តន៍ នៅចុងរដូវកាលនេះ ក្រុម Paris Saint Germain បានស្វះស្វែងក្នុងការរកកីឡាករមកបំពេញបន្ថែមនៅចន្លោះមួយនេះ យ៉ាងខ្លាំងក្លាបំផុត។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Bleacher Reports បានឲ្យដឹងថា ក្រុមអ្នកមានបារាំង Paris Saint Germain កំពុងតែទាក់ទងជាមួយក្រុមតោខៀវ Chelsea ក្នុងការនាំយកខ្សែបម្រើបារាំង N’Golo Kante មកកាន់ក្លិបកំពូលបារាំងមួយនេះវិញ។ ការចាប់អារម្មណ៍ចង់បាន Kante នេះដែរ ដោយសារតែក្រុម Paris Saint Germain នឹងត្រូវបាត់បង់កីឡាករឆ្នើមមួយរូប Thiago Motta ដែលត្រៀមចូលនិវត្តន៍ក្រោយចប់រដូវកាលនេះ។ យ៉ាងណាវិញនោះ ក្រុមកំពូលបារាំងមួយនេះ មិនទាន់បង្ហើបតម្លៃខ្លួនពិត ក្នុងការទិញយក N’Golo Kante ពីក្រុមតោខៀវ Chelsea ឡើយ ដោយក្លិបបារាំងមួយនេះ កំពុងពិចារណាលើតម្លៃខ្លួនរបស់កីឡាករបារាំងរូបនេះ។
គួរបញ្ជាក់ផងដែរថា ប្រសិនបើតំបន់កណ្តាលរបស់ក្រុម Paris Saint Germain មាន N’Golo Kante មួយរូបទៀតនោះ នឹងកាន់តែរឹងមាំជាក់ជាមិនខាន ខណៈដៃគូដ៍ល្អរបស់រូបគេមាន Marco Verratti និង Andrien Rabiot សុទ្ធសឹងជាកីឡាករដែលរឹងមាំស្រាប់។
មតិយោបល់