Post News Media ព័ត៌មានជាតិ កុំតែបានសមត្ថ...

កុំតែបានសមត្ថកិច្ចបង្ក្រាបទាន់ពេលមិនដឹងអស់ប៉ុន្មានទេ

ព្រះសីហនុ: សមត្ថកិច្ចឲ្យដឹងថាបុរសជនជាតិចិន២នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗក្រោយជិះម៉ូតូមួយគ្រឿង
ធ្វើសកម្មភាពគាស់ទ្វាររថយន្តគេបម្រុងលួចឆក់យកសម្ភារ:ដែលមានក្នុងរថយន្តមិនបានសម្រេចនៅតាមផ្លូវបេតុង
ជិតហាងសំពៅមាសថ្មីក្នុងសង្កាត់លេខេក្រុងព្រះសីហនុ វេលាម៉ោងជិត១០ព្រឹកថ្ងៃទី២៨មេសា២០១៩នេះ។ បច្ចុប្បន្នជនសង្ស័យទាំងពីរនិងវត្ថុតាងសមត្ថកិច្ចបានបញ្ជូនទៅសាកសួរបន្ថែមអំពីឈ្មោះ សាវតានិងកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕