កំពង់ស្ពឺៈ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ ដកហូតបានថ្នាំញៀនចំនួន៥៥កញ្ចប់។
ការបង្ក្រាបនេះធ្វើឡើងនៅម៉ោង៥ល្ងាច ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ នៅភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ប្រតិបត្តិការនេះ មានការសម្របសម្រួល ពីលោក កែវ សុធា ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកសំរោងទង បានចុះបង្ក្រាបករណីជួញដូរគ្រឿនញៀន នៅចំណុចខាងលើ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជី អ៊ូ ភេទប្រុស អាយុ៣៣ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំខាងលើ បានដកហូតថ្នាំញៀនម៉ាទឹកកក ១៧កញ្ចប់ ម៉ូតូ១គ្រឿង។
ក្រោយពីធ្វើការសាកសួរជនសង្ស័យរួច នៅវេលាម៉ោង៧ និង៥០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ កម្លាំងបានធ្វើការឆែកឆេរផ្ទះ របស់ឈ្មោះ យ៉ា ស្មាអ៊ែល ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឃាត់បានជនសង្ស័យ២នាក់ ទី១ឈ្មោះ យ៉ា ស្មាអ៊ែល ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទី២ឈ្មោះ យ៉ា ពូថៅ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ឃុំជាមួយគ្នា ។
ក្នុងនោះដែរ កម្លាំងបានធ្វើការដកហូតបាន ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន ៥៥កញ្ចប់ ទម្ងន់ ៤៧,០៧ ក្រាម ,ម៉ូតូចំនួន ២ គ្រឿង ,រថយន្តចំនួន ៣ គ្រឿង,លុយដុល្លា ១៨០ដុល្លារ ,លុយរៀល ៦០ ម៉ឺនរៀល ,កាំភ្លើងច្នៃ បាញ់គ្រាប់កង់៣ ដើម ,ដាវ២ដើម ដែកទីប១ ,ជញ្ជីងថ្លឹងថ្នាំ ១ គ្រឿង ,កាស្យូ ១, ទូរសព្ទចំនួន២ គ្រឿង និងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងបានបញ្ជូនមក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្ត៕
មតិយោបល់